Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រី​ជាន់ខ្ពស់ ដែល​បាន​រត់​ផ្តាច់ខ្លួន​ចេញពី​របប​ព្យុងយ៉ាង ឈ្នះ​កៅអី​សភា ​ក្នុងការ​បោះឆ្នោត​នៅ​កូរ៉េខាងត្បូង​

spot_img

​លោក Thae Yong-ho បាន​ក្លាយជា​ជនជាតិ​កូរ៉េខាងជើង​ដំបូងបង្អស់ ដែល​បានឈ្នះ​កៅអ៊ីសភា​ នៅក្នុង​ការបោះឆ្នោត​របស់​កូរ៉េខាងត្បូង ដែល​បាន​ធ្វើឡើង​កាលពី​ម្សិលមិញ​នេះ​។​

​លោក​គឺជា​អតីត​អនុ​ឯកអគ្គរដ្ឋទូត ​របស់​កូរ៉េខាងជើង ​ប្រចាំ​ចក្រភព​អង់គ្លេស ប៉ុន្តែ​កាលពី​ឆ្នាំ ២០១៦ លោក និង​គ្រួ​សារបាន​រត់​ផ្តាច់ខ្លួន​ចូលមក​កូរ៉េខាងត្បូង​។ លោក​គឺជា​មន្ត្រីជាន់ខ្ពស់​បំផុត ​របស់​កូរ៉េខាងជើង ដែល​បាន​រត់​ផ្តាច់ខ្លួន​ចេញ​។​

​លោក​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ដ៏​សំខាន់​ របស់​គណបក្សប្រឆាំង​ឈ្មោះ គណបក្ស​បង្រួបបង្រួម​អនាគត (United Future Party) នៅក្នុង​ស្រុក Gangnam នៃ​ទីក្រុង​សេ​អ៊ូ​ល​។​

​លោក​ឈ្នះ​ដោយ​ទទួលបាន​សំឡេងគាំទ្រ ៥៨,៤​ភាគរយ​។ លោក​យំ​ក្តុកក្តួល ក្រោយពេល​មានការ​ប្រកាស ​ពី​ជោគជ័យ​របស់គាត់​។​

​គាត់​បាន​និយាយ​មុនពេល​ជ័យជម្នះ​ថា គាត់​សង្ឃឹមថា ការ​ឈរឈ្មោះ​របស់គាត់​ នឹង​ផ្ញើ​សារ​ទៅដល់​វរជន ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​អំពី​អ្វីដែល​អាច​កើតមានឡើង ប្រសិនជា​ពួកគេ​បដិសេធ​របប​កូរ៉េខាងជើង​។​

“​ខ្ញុំ​ចង់​ប្រាប់​ពួកគេ​ថា មាន​វិថី​ថ្មី​សម្រាប់​ជីវិត​របស់​ពួកគេ​”​។​

​សូមបញ្ជាក់ថា កូរ៉េខាងត្បូង​បានរៀបចំ​ការបោះឆ្នោត​សភា​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយមាន​អ្នកចូលរួម​បោះឆ្នោត​រហូតដល់ ៦៦,២​ភាគរយ ទោះបីជា​ការបោះឆ្នោត​នេះ ​ប្រព្រឹត្តិ​ទៅ​អំឡុងពេល​មានការ​ផ្ទុះ​វីរុស​មរណៈ​ក៏ដោយ​។​

​គណបក្ស​របស់លោក​ប្រធានាធិបតី ម៉ូ​ន ជេ​អ៊ី​ន ឈ្មោះ គណបក្ស​ប្រជាធិបតេយ្យ ទទួលបាន​ជោគជ័យ ​គួរ​ឲ្យ​កត់សម្គាល់​ដោយ​ឈ្នះ​អ​សនៈ​ចំនួន ១៦៣​ក្នុងចំណោម​អ​សនៈ ៣០០​នៅក្នុង​រដ្ឋសភា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×