Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​អ្នកកាសែត​ម្នាក់ ពីបទ​ញុះញង់ បទឧក្រិដ្ឋ​ជាអាទិ៍ និង​ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​ចាប់​ជនល្មើស​ម្នាក់ វាយយក​ទូរស័ព្ទ​ពី​ជនរងគ្រោះ

spot_img

​កំពត​៖ នៅ​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគរបាល​ខេត្តកំពត បាន​ឃាត់ខ្លួន​ឈ្មោះ ហង្ស សុភាព ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ជា​អ្នកកាសែត VD7 , FK , NEWS , TVB ពីបទ​ញុះញង់​បទឧក្រិដ្ឋ​ជាអាទិ៍​និង​ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ រហូត​បច្ចុប្បន្ន​។​

​ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹងថា មូលហេតុ​ឃាត់ខ្លួន ពីព្រោះ​លោក ហង្ស សុភាព ចុះផ្សាយ​ម្តង​ហើយ​ម្តងទៀត ករណី​ជនសង្ស័យ​កាប់​ស្ត្រី​មេម៉ាយ​ក្រីក្រ និង​កូនស្រី​២​នាក នៅ​តា​ឡង់ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត ថា​ជនដៃដល់ ជនរងគ្រោះ​ស្គាល់ ត្រូវបាន​សមត្ថកិច្ច​ដោះលែង ដោយ​ពុំបាន​ជូនដំណឹង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​។ ជន​នោះ​ឈ្មោះ ឆាយ សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ កំណើត​នៅ​ភូមិ​២ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បច្ចុប្បន្ន​មក​យកប្រពន្ធ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៅ​លោក ហង្ស សុភាព ថា រឿង​ខាងលើ​មិន​ពាក់ព័ន្ធ​នឹង ឆាយ សំណាង ទេ ជនល្មើស​ជា​អ្នកផ្សេង ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ មិនគួរ​ផ្សាយ​ដោយ​ពុំមាន​មូលដ្ឋាន​ច្បាស់លាស់ ទេ ព្រោះ​ប៉ះពាល់​ដល់​នីតិវិធី​ក្នុងការ​ស៊ើបអង្កេត និង​សិទ្ធិ​អ្នកដទៃ​។​

​ហង្ស សុភាព មិន​ព្រមស្តាប់​ទេ នៅតែ​ផ្សាយ​វាយប្រហារ​មកលើ​សមត្ថ​កិច្ច​យ៉ាង​ចាស់ដៃ ថែមទាំង​បាន​ចុះ​សម្ភាសន៍​ដល់ផ្ទះ​ជនរងគ្រោះ ដោយបាន​តាំង​សំណួរ​នាំមុខ ធ្វើយ៉ាងណា​ទម្លាក់កំហុស​ទៅលើ​ឈ្មោះ ឆាយ សំណាង​។ មិនតែប៉ុណ្ណោះ គេ​បាន​ទូរស័ព្ទ​ផង និង​សួរ​តាម តេ​ឡេ​ក្រាម​ផង អំពី​ចំណាត់ការ​របស់​នគរ​បាល ហាក់ដូចជា​រូបគេ​ជា​ព្រះរាជអាជ្ញា ដឹកនាំ​ការស៊ើបអង្កេត​លើ​មន្ត្រីនគរបាល​យុត្តិធម៌ និង​ញុះញង់​ជនរងគ្រោះ​ឲ្យ​ប្តឹង​មកលើ​សមត្ថកិច្ច ព្រមទាំង​ឲ្យ​ថ្នាក់ដឹកនាំ​ដាក់ពិន័យ​មកលើ​មន្ត្រី​ស៊ើបអង្កេត ឬ​ប្រឈម​នឹង​អំពើពុករលួយ​តែម្តង ជាពិសេស​ធ្វើ​ឲ្យ​បាត់​ជំនឿ​យ៉ាងធ្ងន់ធ្ងរ​ពី​មហាជន​ទូទៅ ចំពោះ​កងកម្លាំង​នគរបាលជាតិ​។​

​តាមពិត​ជនល្មើស​ពិតប្រាកដ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​៣០​នាទី សមត្ថកិច្ច​បាន​ចាប់ខ្លួន​ហើយ ជននេះ​ឈ្មោះ ផេង សន ហៅ​ច​យ ភេទ​ប្រុស កើត​ឆ្នាំ​២០០០ នៅ​ភូមិ​តា​ឡង់ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត មុខរបរ​គ្មាន ជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ។ ក្រោយ​ចាប់ខ្លួន​ជនល្មើស ផេង សន ហៅ​ច​យ បាន​សារភាពថា នៅ​ម៉ោង​មួយ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ រូប​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​មែន ព្រមទាំង​រឹបអូស​យកបាន​ទូរស័ព្ទ​ទាំងបី​គ្រឿង ជា​របស់​ជនរងគ្រោះ ដែល​ផ្ទុយ​ស្រ​ឡេះ​ពី​ការចោទប្រកាន់​របស់​ជ​ន​រងគ្រោះ និង​អ្នកកាសែត ហង្ស សុភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ហង្ស សុភាព ភេទ​ប្រុស​កើត​ឆ្នាំ ១៩៧៩ លំនៅ​អចិន្ត្រៃយ៍​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជា​អ្នកកាសែត VD7 , FK , NEWS , TVB ដែល​ចុះផ្សាយ​បង្កាច់បង្ខូច​កិត្តិយស​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ គឺជា​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែលមាន​ចែង ក្នុង​មាត្រា ៤៩៥ និង​បរិហារ​បង្កាច់​កេរ្តិ៍ ដែល​មានចែង​ក្នុង​មាត្រា​៣១១ នៃ​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ​សមត្ថកិច្ច​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​រឿង​យុត្តិធម៌​មួយ​ត្រូវបាន​រកឃើញ​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​វិញ និង​បានផ្តល់​កិត្តិយស​ត្រឡប់​ទៅដល់​អ្នក​ដែល​មិនបាន​ប្រព្រឹត្តិ ប៉ុន្តែ​ត្រូវ​ទទួលរង​នូវ​ការចោទប្រកាន់ ឥឡូវនេះ រក​យុត្តិធម៌​ឃើញ​ហើយ​។ នេះ​ជា​សេចក្តីបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ក្រោយពី​នគរបាល​ខេត្ត បំបែក​បាន​សំណុំរឿង បញ្ចប់​ការស៊ើបអង្កេត​លើ ករណី​កាប់​ប្រហារ​ទៅលើ​ក្រុមគ្រួសារ​មួយ ដែលជា​ស្ត្រី​មេម៉ាយ រួម​នឹង​កូនស្រី​ទាំងពីរ កាលពី​យប់ ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​តា​ឡង់ ឃុំ​ត្នោត​ចង់​ស្រុង ស្រុក​បន្ទាយមាស ខេត្តកំពត ហើយ​បច្ចុប្បន្ន សមត្ថកិច្ច​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនដៃដល់​បាន​ហើយ ឈ្មោះ​ផេង សន ហៅ​ច​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ព្រមទាំង​ដកហូត​ទូរស័ព្ទ​ចំនួន​៣​គ្រឿង របស់​ជនរងគ្រោះ​បាន​មកវិញ​ផងដែរ កាលពី​រសៀល​ថ្ងៃ​១៥ ខែមេសា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បញ្ជាក់ថា យុត្តិធម៌ និង​កិត្តិយស​ត្រូវបាន​ផ្ត​ល់ដ​ល់​ប្អូនប្រុស​ម្នាក់ ឈ្មោះ​ឆាយ សំណាង អាយុ​៣១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ដែល​ទទួលរង​នូវ​ការចោទប្រកាន់​ក្នុង​រឿងនេះ និង​សូម​ឲ្យ​ពលរដ្ឋ​ជឿទុកចិត្ត និង​ផ្តល់​ពេលវេលា​ដល់​សមត្ថកិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×