Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! ឆ្លៀត​ទាញ​ប្រយោជន៍​ពី​សេវាកម្ម “Delivery Food” ដោយ​ប្រើ​អ្នក​ដឹក​ឲ្យ​នាំយក​គ្រឿងញៀន​បង្កប់​ក្នុង​អាហារ និង​សូម្បី​…

spot_img

​ម៉ាឡេស៊ី​៖ សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​អាហារ គឺជា​ជំនួយ​ដ៏​ប្រសើរ​បំផុត​មួយ ក្នុងអំឡុង​នៃ​ស្ថានការណ៍​ប្រទេស ត្រូវបាន​ដាក់ចេញ​បម្រាម​តឹងរ៉ឹង មិន​ឲ្យ​ចេញពីផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​អ្នក​អ្នក​ជ​ញ្ចូ​ន​ចំណីអាហារ កំពុងធ្វើការ​ងារ​នេះ​យ៉ាង​នឿយហត់ ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធានាថា​អ្នក​កំពុង​នៅផ្ទះ​ទទួលបាន​អាហារ​។​

​ទោះយ៉ាងណា មាន​មនុស្ស​មួយចំនួន ដែល​បាននិងកំពុង​ទាញយក​ប្រយោជន៍ ពី​សេវា​កម្មនេះ និង​បាន​ដឹកជញ្ជូន​សារធាតុ​ខុសច្បាប់ ឆ្លងកាត់​ជ្រលង​ភ្នំ Klang និង​សូម្បី​គំរាមកំហែង ដល់​សុវត្ថិភាព​របស់​អ្នក​ដឹកជញ្ជូន​ចំណីអាហារ​ទៀតផង​។​

​យោងតាម Astro Awani បុគ្គលិក​ដឹកជញ្ជូន​ម្នាក់ បានទទួល​ការបញ្ជាទិញ​នៅ​ម៉ោង ៧ យប់​ថ្ងៃ​ចន្ទ (១៣ មេសា​) ដើម្បី​ប្រគល់​កញ្ចប់​មួយ​ពី Tropicana, Petaling Jaya ទៅកាន់ Setapak ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

​ខណៈ​មកដល់​តំបន់ Gombak បុគ្គលិក​ដឹកជញ្ជូន បាន​បើក​កញ្ចប់ ព្រោះ​គាត់​មាន​អារម្មណ៍​មិន​ស្រួល ហើយ​បាន​រកឃើញថា​កញ្ចប់​នោះ មាន​ផ្ទុក​នូវ​កញ្ចប់​គ្រាប់​ថ្លា​សង្ស័យ ជា​គ្រឿងញៀន ដោយ​លាក់ទុក​ចំនួន ២ កញ្ចប់ នៅ​ចន្លោះ​ស្រទាប់​នំ roti canai ។​

​បុគ្គលិក​ដឹកជញ្ជូន​បានដាក់​របាយការណ៍ ទៅ​ប៉ូលិស​ភ្លាមៗ ហើយ​ករណីនេះ កំពុង​ត្រូវបាន​ស៊ើបអង្កេត​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×