Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណូល​ពី​ការលើកដាក់​ទំនិញ របស់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ មាន​កំណើន​ខ្ពស់ ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំនេះ

spot_img

​ភ្នំពេញ​៖ បើទោះបីជា​ស្ថិតនៅក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ Covid-19 យ៉ាងណាក្តី សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ នៅតែ​អាច​រកចំណូលបាន​ពី​សេវាកម្ម លើកដាក់​ទំនិញ​ផ្សេងៗ ជាង​៧ លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ មាន​កំណើន​ខ្ពស់​នៅ​ត្រីមាស​ទី​១ ឆ្នាំនេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។​

​សេចក្ដីប្រកាស​ព័ត៌មាន របស់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹងថា នៅក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២០​នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកប្រាក់​ចំណូល​សរុប​បាន​ជាង​៧,៦ លាន​ដុល្លារ ខណៈដែល​ចំណូល​បានមកពី​ការលើកដាក់ ក្រោម​ដង​យោង​មាន​ជាង​២,៧​លាន​ដុល្លារ និង​ចំណូល​លើកដាក់​នៅលើ​ទីលាន មាន​ជាង​២,៤​លាន​ដុល្លារ រួមជាមួយ​នឹង​ចំណូល​បាន​ពី​សេវាកម្ម​ផ្សេងៗ​មួយចំនួនទៀត​។​

​សេចក្ដីប្រកាស​នេះ បានបញ្ជាក់​ទៀតថា លទ្ធផល​ការងារ​អាជីវកម្ម និង​សេវាកម្ម​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ គឺ​ទំនិញ​ជា​ប្រេងឥន្ធនៈ មាន​ជាង ៩៣​ម៉ឺន​តោន កើនឡើង ៣​ភាគរយ នាវា​ផ្ទុកទំនិញ​ឆ្លងកាត់ ៦២៥​គ្រឿង កើនឡើង ១៤​ភាគរយ នាវា​ទេសចរណ៍​មាន ១២៦​ជើង ធ្លាក់ចុះ ៧​ភាគរយ បរិមាណ​កុងតឺន័រ​មាន ៧៤.៣៣៣ ធី​អ៊ី​យូរ កើនឡើង ២៦​ភាគរយ និង​បរិមាណ​អ្នកដំណើរ​មាន​ជាង ៩០០០​នាក់ ធ្លាក់ចុះ​ប្រមាណ ២២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​៕​ដោយ​៖​សម្ផស្ស​

spot_img
×