Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​មិន​នៅ​នាំទុក្ខ​ដាក់ខ្លួន​! យុវតី​ម្នា​ក់អួត​អី​មិន​អួត បែរមក​អួត​ឆា​គ្រឿង ឆ្មាព្រៃ​ខ្លារខិន មែន​អី ឥឡូវនេះ កំពុង​អាសន្ន​

spot_img

​ថៃ​៖ ក្មេងស្រី​ម្នាក់​បាន​បង្ហោះ​រូបភាព​សត្វ​ឆ្មាព្រៃ (leopard cat) ងាប់​មួយ​ក្បាល ដែល​ត្រូវបាន​ចម្អិន​ជា​អាហារ​។ គេ​មិន​ច្បាស់​ទេ​ថា​តើ​នាង​បាន​តាម​ប្រមាញ់​, ប្រទះឃើញ ឬ​ទិញ​វាពី​អ្នកលក់​ផ្សេង​នោះទេ ។ ទោះយ៉ាងណា អ្នក​និយម​លេង​អ៊ីនធឺណិត​មិន​យល់ស្រប​ឡើយ ចំពោះ​អ្វីដែល​ក្មេងស្រី​កំពុង​បង្ហាញ​ដល់​ពិភពលោក នូវ​ប្រភេទ​សត្វ​ឆ្មាព្រៃ​ដែលជា​សត្វ​ត្រូវបាន​ការពារ​នៅក្នុង​ប្រទេស​ថៃ​។

​ក្មេងស្រី​បានដាក់​ចំណងជើង​ថា “​អាហារ​ពេល​ល្ងាច​យប់​នេះ​…! ឆ្មា​ខ្លារខិន​ឆា​គ្រឿង ឆ្ងាញ់​ណាស់ណា៎​!!”​។ ប៉ុន្តែ បន្ទាប់ពី​ការ​បង្ហោះ​នេះ​បាន​រីក​រាលដាល សាធារណជន​បានស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ប្រញាប់​ចាត់វិធានការ​ចំពោះ​ទង្វើ​មួយ​នេះ​ជាបន្ទាន់​។​

​បន្ទាប់ពី​ការ​បង្ហោះ​នេះ​ត្រូវបាន​រីក​រាលដាល និង​ទទួលរង​ប្រតិកម្ម​តប​យ៉ាងខ្លាំង​ពី​សហគមន៍​អ៊ីនធឺណិត គណនី​នោះបាន​លុប​ការ​បង្ហោះ និង​សូម្បី​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ទៀតផង​។

​ទោះយ៉ាងណា ខាង​នាយកដ្ឋាន​ឧទ្យាន​ជាតិ​សត្វព្រៃ និង​អភិរក្ស​ដើមឈើ (DNP) បាន​ចាត់​មន្ត្រី​ឲ្យ​ពិនិត្យមើល ចំពោះ​ករណី​មាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​បង្ហោះ​រូបភាព​សត្វ​ឆ្មា​ខ្លារខិន​មួយ​ក្បាល ដែល​ត្រូវបាន​គេ​យកទៅ​ធ្វើជា​អាហារ កាលពី​ថ្ងៃទី ១៣ ខែមេសា​ឆ្នាំ ២០២០ ។ មន្ត្រី​ជំនាញ​បាន​ស៊ើបអង្កេត និង​រកឃើញថា មាន​បុគ្គល​ចំនួន ៤ នាក់​ដែល​ត្រូវបាន​គេ​សង្ស័យ ក្នុងករណីនេះ​។ ពួកគេ ៣ នាក់​មាន​សិទ្ធិ​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដូចគ្នា​និង ២ នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណីនេះ​។ មន្ត្រី​ជំនាញ​បាន​រកឃើញ​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​ជនសង្ស័យ​។ ម្នាក់​រស់នៅ​ស្រុក Betong ខេត្ត Yala និង​ជនសង្ស័យ​ម្នាក់ទៀត ជា​សាច់ញាតិ​របស់​នាង​ដែល​គ្មាន​អាសយដ្ឋាន​ច្បាស់លាស់​។​

DNP បញ្ជាក់ថា ពួកគេ​អាច​រក្សាទុក​ការ​ផុស​នេះ ហើយ​ប្រមូល​ភស្តុតាង ចាំបាច់​ទាំងអស់​នៅក្នុង​ករណី​នោះ​ផងដែរ​។ សកម្មភាព​របស់​ពួកគេ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍ ហើយ​ករណីនេះ​ត្រូវបាន​បញ្ជូន ទៅ​ប៉ូលិស​យ៉ា​ឡា​រួចហើយ​។ មន្ត្រី​នៅ​នាយកដ្ឋាន DNP ក៏បាន​ទទួលបញ្ជា​ឱ្យ​ស្វែងរក និង​ចាប់ខ្លួន​បុគ្គល ដែល​ពាក់ព័ន្ធ​ផងដែរ​។ នាយកដ្ឋាន​សូម​ថ្លែងអំណរគុណ ចំពោះ​មនុស្ស​គ្រប់រូប ដែល​បាន​បញ្ជូន​ព័ត៌មាន អំពី​ករណីនេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)​

spot_img
×