Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវាកម្ម​ដឹកជញ្ជូន​ទំនិញ និង​អាហារ បន្ត​កើនឡើង​ច្រើន ក្នុងសម័យ​ជំងឺឆ្លង​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ន​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ និង​អាហារ នៅក្នុង​រាជធានី​ភ្នំពេញ បានកើត​ឡើងជា​បន្តបន្ទាប់ នៅក្នុង​អំឡុង​នៃ​ស្ថានការណ៍​បម្រាម​មិន​ឲ្យ​ចេញពីផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​នៅក្នុង​ពេលនេះ មនុស្ស​កាន់តែ​មាន​ភាព​ងាយស្រួល ដោយ​ការ​ការវិវឌ្ឍ​ទៅតាម​បច្ចេកវិទ្យា និង​រស់នៅ​ប្រចាំថ្ងៃ ហើយ​អ្វីដែល​សំខាន់បំផុត​នោះ គឺ​សម្លៀកបំពាក់ និង​ម្ហូបអាហារ​ដើម្បី​ញាំ​ប្រចាំថ្ងៃ​។
​សេវាកម្ម​ដឹកជញ្ជូន​នេះ ប្រើ​បច្ចេកវិទ្យា​ហៅ​បម្រើសេវា​តាមរយៈ App​។ នៅ​ភ្នំពេញ សេវាកម្ម​ដឹកជញ្ជូន​អាហារ និង​ទំនិញ មានដូចជា ញុំ​ា​២៤(Nham24) ផេ​ន​ដា (Penda) អ៊ី​ហ្គេ​ត (E- Gets) និង​ជូន​ណាក់​ឌី​លី​វើ​រី (Joonaak Delivery) ជាដើម​។
​ញុំ​ា​២៤ (Nham24) ជា​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​អាហារ​មួយ ក្នុងចំណោម​សេវាកម្ម​ជាច្រើន ដែល​កំពុង​ប្រ​គួ​ត​ប្រជែង​នៅក្នុង​ទីផ្សារ Delivery​។ អាជីវកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​មួយ​នេះ បាន​សហការ​ជាមួយ​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ជាង ៣០០​កន្លែង នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ប្រើ App សម្រាប់ ធ្វើការ order នៅមុខ​ម្ហូប​ទាំងឡាយណា ដែល​អតិថិជន​ចង់បាន​។ តម្លៃ​នៃ​ការដឹកជញ្ជូន ក៏បាន​កើនឡើង​ខ្ពស់ នៅក្នុង​អំឡុង​ជំងឺ​កូ​វីដ​១៩​នេះ​។

​ម្ចាស់​អាជីវកម្ម​លក់ទំនិញ និង​អាហារ​តាម​ប្រព័ន្ធ​អន​ឡាញ​មួយរូប បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​បាន​កើនឡើង​ខ្ពស់ នាពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​តម្លៃ​សេវា​ដឹកជញ្ជូន​ពីមុន​។ តម្លៃ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ និង​អាហារ​នាពេលនេះ បានគិត​ថ្លៃ​ពី​ម្ចាស់​ទំនិញ ចន្លោះ​ពី​១០ ទៅ ១៥% នៃ​តម្លៃ​សរុប ក្នុង​ការដឹក​មួយ​ជើង និង​បាន​គិតពី​អតិថិជន​ថែមទៀត ពី​សេវា​ដឹកជញ្ជូន ចន្លោះ​ពី ១​ដុល្លារ ទៅ ៣​ដុល្លារ ក្នុង​មួយ​ជើង អាស្រ័យ​ទៅតាម​ទីកន្លែង​ជាក់ស្តែង​៕​ដោយ​៖​សម្ផស្ស​

spot_img
×