Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនួយការ សញ្ជាតិ​អាមេរិក​ម្នាក់ ហ៊ាន​លួច​ស្រា​ទំពាំងបាយជូរ​តម្លៃ​ដល់​ទៅ​ជាង ១,២​លាន​ដុល្លារ ត្រូវបាន​ចាប់ខ្លួន​

spot_img

Nicholas De-Meyer ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ ១០​ឆ្នាំ ព្រោះ​ត្រូវ​ចោទប្រកាន់ថា បាន​លួច​ស្រា​ទំពាំងបាយជូរ​ដែលមាន​តម្លៃ​ដ៏​ថ្លៃ ចំនួន​រាប់រយ​ដប​របស់​ប្រធាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អាមេរិក​មួយ​។​

​អយ្យការ​ក្រុង​ញូវយ៉ក​ថ្ងៃទី​១៧ មករា បាន​ធ្វើ​ការចោទប្រកាន់ Nicholas De-Meyer អ្នកជំនួយការ​ឯកជ​ន​របស់លោក​David Solomon, ប្រធាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Goldman Sachs ពី​បទ​ដឹកជញ្ជូន​ទំនិញ​ចោរកម្ម​ឆ្លង​តាម​បណ្តា​រដ្ឋ​។ ប្រសិនបើ​ត្រូវបាន​កាត់ទោស​នោះ​De-Meyer អាច​ជាប់ពន្ធនាគារ ១០​ឆ្នាំ​។​

​ក្នុង​របាយការណ៍​របស់​អយ្យការ ចាប់តាំងពី​ឆ្នាំ ២០១៤ ដល់​ខែ​តុលា ឆ្នាំ​២០១៦ ឈ្មោះ​នេះ​បាន​ឆ្លៀត​ប្រើប្រាស់​ភារកិច្ច​ជា​អ្នកទទួល​ស្រា​នៅ​ភូមិគ្រឹះ​របស់​លោក Solomon នា​សង្កាត់​Manhattan ហើយ​យក​វា​ទៅ​ទុក​នៅ​រូង​ក្រោម​ដី នៅ East Hampton ញូវយ៉ក​។ ដើម្បី​លួច​យក​ស្រា​រាប់រយ​ដប​ដែល​មាន​តម្លៃ​សរុប​ជាង ១,២​លាន​ដុល្លារ​។​

​ក្រោយមក De-Meyer បាន​ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ​ដើម្បី​លក់​ទំនិញ​ទាំងនេះ ឲ្យទៅ​ឈ្មួញ​ស្រា នៅ​រដ្ឋ Carolina ខាងជើង​។ ក្នុងចំណោម​ស្រា​ដែល​បាន​លួច​ទាំងនោះ មាន​ស្រា​ទំពាំងបាយជូ​រ ៧​ដប ដែល​មាន​តម្លៃ​យ៉ាង​ថ្លៃ ហើយ​កម្រ​មាន​បំផុត​លើ​ពិភពលោក​។​

Goldman Sachs បានបញ្ជាក់​ថា ទង្វើ​លួច​ស្រា​របស់ De-Meyer ត្រូវបាន​រកឃើញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០១៦​។ De-Meyer ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ ១៦​មករា កន្លងមក នា​ព្រលានយន្តហោះ​អាន់ជឺ​ឡេស ហើយ​បញ្ជូន​មក​តុលាការ​នៅ​ថ្ងៃ​១៧​មករា​៕ អាទិត្យ​

spot_img
×