Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសុក្រ ទី ១៧ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបទ្រព​យាយី​ច្រើន ។

ការងារ ៖ ​​​​មាន​ការរាំងស្ទះ​ការងារ និង ពិសេស​អាច​កើត​នូវ​បញ្ហា​ចម្រូងចម្រាស់ច្រើន​។​ លោកអ្នកចូរប្រយ័ត្ន​រឿង​រ៉ាវ​ខ្លះ​នាំ​ជួប​បញ្ហាលំបាក​ដល់​ខែក្រោយ​ថែមទៀត​។

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​ចំណូល​ដែល​ខិតខំ​រកតែ​ង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

ស្នេហា ៖ ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ឬ​ប្រកបការងារ​អ្វី​ឃើញថា​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ឆ្លើយ​ត​មកវិញ​ផង​។​ការរស់នៅ​មាន​ភាពជឿ​ន​លឿន​ទៅមុខ និង កំពុងមាន​ភាពស្រស់​ស្រាយ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។

ការងារ ៖ ​​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ឆ្លើយ​ត​មកវិញ​ផង​។ ​ការរស់នៅ​មាន​ភាពជឿ​ន​លឿន​ទៅមុខ និង កំពុងមាន​ភាពស្រស់​ស្រាយ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។

ជំនួញ ៖ ​រក្នុង​អំឡុងពេល​នេះដែរ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​ជា​ឱកាសល្អ​ប្រពៃ​ណាស់​។​

ស្នេហា ៖ មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​បន្តិច​ពោលគឺ​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​

ស្នេហា ៖ កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​រឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការ​អ្វី​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ ក្រុមមនុស្ស​ចាំតែ​មើលបំណាំ​ដើម្បី​ធ្វើការ​វាយប្រហារ​តែប៉ុណ្ណោះ​។​ ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ជម្លោះ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​និយាយស្តី​ទៅកាន់​អ្នកដទៃ​បន្តិច​។​

ជំនួញ ៖ លោកអ្នក​ជួប​រឿង​រកាំ​ចិត្តច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​ប្រេះស្រាំ​ណាស់​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរ​ពាស​វាលកាល​ប្រយ័ត្ន​ជួប​រឿង​ចៃដន្យ​អាក្រក់​ណាមួយ​កើតឡើង​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​សំខាន់​ទេពី​ព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ណាស់ដែរ​។

ជំនួញ ៖ ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​ក្រុមមនុស្ស​បន្លំ​បោកប្រាស់​តែម្តង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​លោកអ្នក​មានការ​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិនសូវ​សម្រេច​ដូច​គាប់​បំណង​នោះឡើយ​។

ការងារ ៖ ​​​​ ឆ្លង​ដល់​សប្តាហ៍​ក្រោយនេះ​លោកអ្នក​ចាំបាច់​ត្រូវ​ប្រឹងប្រែង​កិច្ចការងារ​ព្រោះថា​នឹង​ហុច​ផ្លែផ្កា​ល្អ​មកវិញ​ទៅរួច​។

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​មានការ​រីកលូតលាស់​ខ្លាំង​កាល​ពីមុនមក​ពេលនេះ​ចូរ​ប្រយ័ត្ន​ការដើរថយក្រោយ​រហូត​ឈានដល់​បាក់បែក​ណាមួយ​កើតឡើង​៕

ឆ្នាំមមី​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ ​ពីព្រោះថា​តែង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

ជំនួញ ៖ ធ្វើជំនួញតូចក្តីធំ​ក្តីតែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​នៅថ្ងៃនេះ​ដែរ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​គួរសម​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហា​រាំងស្ទះ​និង​មានរឿង​រាវ​យាយី​ច្រើន​។

ជំនួញ ៖ ​​ដោយសារ​យីអ៊ុន​ពុំ​គាប់ប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ទទួលរង​ប៉ះទង្គិច​ផងដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរនោះ​ឡើយ​៕

ឆ្នាំវក​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ពិសេស​ឱ្យ​ប្រយ័ត្ន​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​

ជំនួញ  ​​​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​​​​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរកា​

​ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម ប៉ុន្តែ​យ៉ាងណា​មិនល្អ​ទាំងអស់​ទេ​គឺ​មានរឿង​រាវ​ខ្លះ​ក៏​អាក្រក់​ដែរ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​កិច្ចការ​មួយចំនួន​។​

ជំនួញ ៖ ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​អាច​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។​

ស្នេហា ៖ បើ​អ្នកពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ផងដែរ​៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​​​រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ហើយ​បើ​មាន​ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះ​ឆ្គៀ​ល​នាំឱ្យ​ជួប​រឿង​សៅហ្មង​មិនតិច​ទេ​។

ការងារ ៖ ​​មាន​ភាពផុយស្រួយ​ប្រទាំង​ប្រទើស​ជាមួយ​មិត្តភក្តិ​ណាស់​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។

ជំនួញ ៖ ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់ ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

spot_img
×