Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក មិន​ឲ្យ​ជនបរទេស​មកពី ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្បាញ និង សហរដ្ឋអាមេរិក ចូលមក​កម្ពុជា

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​បន្ត​អនុវត្ត​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ និង​ការផ្អាក មិន​ឲ្យ​ជនបរទេស​មកពី ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្បាញ និង សហរដ្ឋអាមេរិក ចូលមក​កម្ពុជា ។

​ក្រសួងការបរទេស ក៏បាន​ចេញ​លិខិត​ជម្រាបជូន ឯកអគ្គរាជទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​បរទេស ចំពោះ​ការផ្អាក​គោលការណ៍​លើកលែង​ទិដ្ឋាការ និង ផ្ដល់​ទិដ្ឋាការ​ទេសចរ ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង ទិដ្ឋាការ នៅពេល​មកដល់ ក៏ដូចជា​វិធានការ​សុខាភិបាល​នានា រួមទាំង​តម្រូវការ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព និង ឯកសារ​ធានារ៉ាប់រង​សុខភាព ត្រូវ​ស្ថិតនៅ​ជា​ធរមាន​បន្តទៀត ។​

​ក្រសួងការបរទេស បានប្រកាសថា រាល់​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ទាំងអស់​ខាងលើ គឺមាន​លក្ខណៈ​ជា​បណ្តោះអាសន្ន និង​ត្រូវ​បន្ត​អនុវត្ត​រហូតដល់​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ មានការ​ធូរស្រាល ក្រោយពី​មានការ​វាយតម្លៃ​រួមគ្នា​រវាង​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×