Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅតំបន់ឆាយអារ៉ែង និងចំបក់ នៅតែមានបទល្មើសព្រៃឈើ ដោយមន្ត្រីឧទ្យានុរក្សរឹបអូសបានរណារយន្តនិងឈើល្មើសច្បាប់

spot_img

កោះកុង៖ រយៈពេលជាង៣ថ្ងៃនៃប្រតិបត្តិការ រវាងមន្ត្រីឧទ្យានុរក្ស Ministry of Environment – Wildlife Alliance ប្រចាំស្នាក់ការល្បាតថ្មរូង ស្នាក់ការល្បាតឆាយអារ៉ែង និងស្នាក់ការល្បាតចំបក់ បានរឹបអូសបាននូវរណារយន្តចំនួន៩គ្រឿង ត្រាក់ទ័រធុនតូចចំនួន៧គ្រឿង រថយន្តមីនីវ៉ាន់ចំនួន២គ្រឿង រថយន្តដឹកទំនិញចំនួន១គ្រឿង អុសទំហំ១២ម៉ែត្រគូប បន្ទះឈើទំហំ២ម៉ែត្រគូប។

បើតាមការអង្គការ Wildlife Alliance បានចេញផ្សាយព័ត៌មាន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះថា ការល្បាតរយៈពេលវែងកាលពីថ្មីៗនេះ របស់មន្ត្រីឧទ្យានុរក្សMinistry of Environment – Wildlife Alliance ប្រចាំស្នាក់ការល្បាតថ្មរូង ស្នាក់ការល្បាតឆាយអារ៉ែង និងស្នាក់ការល្បាតចំបក់។

រយៈពេលជាង៣ថ្ងៃនៃប្រតិបត្តិការ ពួកគាត់ធ្វើការរឹបអូសបាននូវរណារយន្តចំនួន៩គ្រឿង ត្រាក់ទ័រធុនតូចចំនួន៧គ្រឿង រថយន្តមីនីវ៉ាន់ចំនួន២គ្រឿង រថយន្តដឹកទំនិញចំនួន១គ្រឿង អុសទំហំ១២ម៉ែត្រគូប បន្ទះឈើទំហំ២ម៉ែត្រគូប បង្គោលឈើចំនួន៨០បង្គោល បង្គោលរបងចំនួន១៩៨បង្គោល ជំរំខុសច្បាប់ចំនួន២កន្លែង និងបានរៀបចំពិន័យអន្តរការណ៍ចំនួន៨លើក៕

ដោយ៖បញ្ញាស័ក្តិ

spot_img
×