Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹង​យកមកអនុវត្ត ក្រោយពេល​មានការ​ប្រកាស ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​

spot_img

​ភ្នំពេញ ​៖ មិនមែន​មានន័យថា ប្រទេស​ត្រូវ​បានដាក់​ស្ថិតក្នុង​ភាពអាសន្ន ក្រោយពេល​មាន​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​នោះទេ ។ ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅពេលណា​នោះ គឺ​ប្រកាស​ដោយ​ព្រះមហាក្សត្រ ព្រះរាជក្រឹត្យ ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​។​

​ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា សូម​ជម្រាបជូន​ថា​៖ មិនមែន​មានន័យថា​ប្រទេស​ត្រូវ​បានដាក់​ស្ថិតក្នុង​ភាពអាសន្ន ក្រោយពេល​មាន​ព្រះរាជក្រម​ប្រកាស​អោយប្រើ​ប្រាស់​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​នោះទេ​។​

​អ្នកនាំពាក្យ បានលើកឡើង​ទៀតថា ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​នៅពេលណា​នោះ គឺ​ប្រកាស​ដោយ​ព្រះមហាក្សត្រ (​ព្រះរាជក្រឹត្យ​) ក្រោយពី​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា ស្របតាម​មាត្រា​២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​។​

“​ជារួម​មានន័យថា ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹង​យកមកអនុវត្ត ក្រោយពេល​មានការ​ប្រកាស ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​!” ឯកឧត្តម គឹម សន្តិភាព បញ្ជាក់បន្ថែម​ដូច្នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×