Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ចំនួន​អ្នក​ឆ្លង និង អ្នកជា​សះស្បើយ​កូ​វីដ​-១៩ នៅថ្ងៃនេះ​ល្អ​ណាស់ គឺ​នៅ​ដដែល​

spot_img

​ភ្នំពេញ​៖ ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ចំនួន​អ្នក​ឆ្លង និង អ្នកជា​សះស្បើយ​កូ​វីដ​-១៩​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមេសា​ឆ្នាំ​២០២០ នេះ រក​មិនឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី មិនមាន​អ្នកជា​សះស្បើយ​ថ្មី គឺ​សរុប​អ្នកជា​សះស្បើយ​មាន​ចំនួន ៩៨​នាក់​ដដែល អ្នក​បន្ត​ព្យាបាល​កូ​វីដ​-១៩​មាន​ចំនួន ២៤​នាក់​ដដែល​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា នៅ​កម្ពុជា មិនមាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩​នោះទេ ។ សរុប​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​កូ​វីដ​-១៩​ចាប់ពី​ខែមករា រហូតដល់​បច្ចុប្បន្ននេះ​មាន​ចំនួន ១២២​នាក់​ដដែល។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ឲ្យ​ដឹងថា រហូត​ម៉ោង ៨:៣០​នាទី​ព្រឹក ថ្ងៃទី ១៧ មេសា ២០២០ យើង​ពុំ​រកឃើញ​អ្នកជំងឺ COVID-19 ករណី​ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ចំនួន ១២២​ករណី ដដែល និង មិនមាន​ករណី​ជាសះស្បើយ សរុប ៩៨​នាក់ ស្លាប់​គ្មាន ។ ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥​។​

​ក្រសួងសុខាភិបាល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់ នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ នៅ​កម្ពុជា​​៕ ដោយ​៖​កូ​ឡាប​

spot_img
×