Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្មក់​ចូល​រោង​ចម្លាក់​មួយកន្លែង រកឃើញ​ភ្លុក​ដំរី ឆ្អឹង​ខ្លា ធ្មេញ​ខ្លា ស្រកា​សត្វ​ពង្រូល សត្វ​សេះ​សមុទ្រ​និង​ចាប់ខ្លួន​មេ​ឈ្មួញ​ជា​ជន​ជាតិចិន​ម្នាក់​

spot_img

​ភ្នំពេញ​៖ ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ បានបង្ហាញ​ពី​ភាព​ខ្មៅ​ង​ងិ​តនៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា ដោយបាន​ឆ្មក់​ចូល​រោង​ចម្លាក់​មួយកន្លែង ដែល​បាន​សង្ស័យថា កំពុង​កាន់កាប់​ផលិតផល​សត្វព្រៃ​ខុសច្បាប់ នៅក្នុង​រាជធានី​ភ្នំពេញ នៃ​ព្រះរាជា​ណា​កម្ពុជា​រកឃើញ​ភ្លុក​ដំរី ឆ្អឹង​ខ្លា ធ្មេញ​ខ្លា​ស្រកា​សត្វ​ពង្រូល សត្វ​សេះ​សមុទ្រ​និង​ចាប់ខ្លួន​មេ​ឈ្មួញ​ជា​ជន​ជាតិចិន​ម្នាក់​ផងដែរ​។​

​អង្គការ Wildlife Alliance Cambodia នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ បានចេញ​ប្រកាស​ព័ត៌មាន​ថា ប្រតិបត្តិការ​ឆ្មក់​ចាប់ ដែល​បាន​ធ្វើឡើង ដោយ​ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ (WRRT) របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កាលពី​ខែ​មុន បានបង្ហាញ​ពី​ភាព​ខ្មៅ​ង​ងិ​តនៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា​។​

​បន្ទាប់ពី​ទទួលបាន​សេចក្តីណែនាំ ពី​គណៈកម្មការ​យុត្តិធម៌​សត្វព្រៃ ក្រុម WRRT បាន​ឆ្មក់​ចូល​រោង​ចម្លាក់​មួយកន្លែង ដែល​បាន​សង្ស័យថា កំពុង​កាន់កាប់​ផលិតផល​សត្វព្រៃ​ខុសច្បាប់ នៅក្នុង​រាជធានី​ភ្នំពេញ នៃ​ព្រះរាជា​ណា​កម្ពុជា​។ ជា​លទ្ធផល​យើង​បាន​រកឃើញ​ភ្លុក​ដំរី​ទម្ងន់​៦,៥៨​គីឡូក្រាម ឆ្អឹង​ខ្លា​ទម្ងន់​៥,៥​គីឡូក្រាម ធ្មេញ​ខ្លា​ចំនួន​១​គ្រាប់ ស្រកា​សត្វ​ពង្រូល​ទម្ងន់​១,០៣​គីឡូក្រាម និង​សត្វ​សេះ​សមុទ្រ​ស្លាប់​ចំនួន​១០៣​ក្បាល​។ ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន និង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×