Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​ចុះ​ទិញ​បណ្តូល ធាង​ដើម​ខ្ជែង ក្នុងតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​សហគមន៍ បារម្ភ​បាត់​មុខរបរ ចំណែក​អាជ្ញាធរ​គ្មាន​ការទប់ស្កាត់ បាន​ត្រឹម​ឈរ​មើល​

spot_img

​ស្ទឹងត្រែង ៖ សហគមន៍​ជនជាតិដើម​ភាគតិច រស់នៅ​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា បានចាត់ទុក​ដើមឈើ​ព្រៃ​មួយ​ប្រភេទ គឺជា​មុខរបរ​បន្ថែម លើ​ជីវភាព​ប្រចាំថ្ងៃ​។​

​ដើមឈើ​ព្រៃ​មួយ​នេះ គេ​ហៅថា​ដើម​ខ្ជែង​។ ដើម​ខ្ជែង ជា​ប្រភេទ​រុក្ខជាតិ​សន្តាន​ត្នោត​។ មាន​ដុះ​ច្រើន​នៅតាម​ព្រៃ​ល្បោះ​។ មាន​កម្ពស់​រហូតដល់​១០​ម៉ែត្រ មាន​ផ្កា និង​ផ្លែ​តែ​ម្តងគត់ ក្នុង​មួយជីវិត​។ ដើម​ខ្ជែង នឹង​ងាប់​ទៅវិញ​នៅពេល​ផ្លែ​វា​ទុំ​។​

​នៅក្នុង​ប្រទេស​កម្ពុជា គេ​ប្រទះឃើញ​ដើម​ខ្ជែង ដុះ​តាម​តំបន់​មួយចំនួន នៃ​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី​។​

​លក្ខណៈពិសេស​ដើម​ខ្ជែង គឺ​ធាង​របស់​វា មាន​ប្រវែង​ដល់​៥​ម៉ែត្រ និង​មាន​អាយុកាល​រហូតដល់​៨០​ឆ្នាំ​។​
បងប្អូន​ខ្មែរលើ អាច​ដកយក​ទ្រាំង​ពី​ដើម​ខ្ជែង ប្រើ​បាន​នៅពេល​វា​អាយុ​១៥​ឆ្នាំ​ឡើង ពីព្រោះថា​អាយុ​កាន់តែច្រើន គែម​ទាំងសងខាង នៃ​ធាង​កាន់តែ​ចាស់​ទៅ មាន​សភាព​រឹងមាំ​ល្អ ។ គេ​យកទៅ​ធ្វើជា​ទ្រាំង​ផលិត​បានជា​ចង្កឹះ​ជាដើម​។​

​សូមបញ្ជាក់ថា ធាង​ខ្ជែង​ហៅថា​ទ្រាំង មាន​បី​ប្រភេទ គឺ​ទ្រាំង​ខ្មៅ (​រឹងមាំ​ជាងគេ​បំផុត​) ទ្រាំង​ក្រហម (​គុណភាព​ល្អ​) និង​ទ្រាំង​ស ឬ​ទ្រាំង​ស​ម្រើ​ល (​គុណភាព​មិនសូវ​ល្អ​ប្រើ​តិចតួច​បំផុត​)​។​

​ក្រៅពីនេះ ស្លឹក ត្រូវបាន​គេ​ប្រើស​សេរ​ជា​ស្ត្រា​ស្លឹក​រឹក​។ ត្បាញ​ជា​ស្លឹក​ប្រក់ផ្ទះ ត្បាញកន្ទេល កា​រ៉ុង មួក សម្ភារ​ដងទឹក​។ ទ្រនុង​ធាង​ប្រើ​ជា​កន្លាស់​។ គែម​សងខាង​នៃ​ធាង​ចាស់ ហៅថា​ទ្រាំង អាច​ធ្វើជា​រនាប​គ្រែ ឈើច្រត់ ដំបង ព្រួញ​ស្នា ទ្រូ វែក​កូ​បាយ វែក​ឆា ចង្កឹះ និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​មុខ​ទៀត​។​

​បើតាម​តំបន់​ខ្លះ​គេ​យក​ទ្រាំង​ដាក់​ក្នុងផ្ទះ លើ​ក្បាល​ដំណេក សម្រាប់​បណ្តេញ​ព្រាយ​បី​ដាច និង​នាំមក​នូវ​សុខ​សប្បាយ ដល់​ក្រុមគ្រួសារ​។ រីឯ​ខ្នង​នៃ​ធាង​ខ្ជែង គេ​យកមក​ត្បាញ​ជា​កន្ទេល ទុក​សម្រាប់​ប្រើប្រាស់​។ ឬ​ស យកមក​ដុស​ចម្រោះ​យក​ទឹក​ផឹក សម្រាប់​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ ជួយ​កែ​អាការ​គ្រុនក្តៅ ជួយ​បញ្ចេញ​ញើស​។ ដើម​តូចៗ យកមក​ស្ងោ​ផឹក​ព្យាបាល​រោគ​ក្រពះ សម្រួល​ពោះវៀន ។​ល​។​

​កាលពីមុន​ដើម​ខ្ជែង​សម្បូរ​។ តែ​ឥឡូវ​ដោយសារ​កើនឡើង​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម និង​មាន​ឈ្មួញ ដើរ​ប្រមូល​ទិញ​ដឹក​ទៅ​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​ដើម​ខ្ជែង​កាន់តែ​ថយចុះ គួរ​ឲ្យ​ព្រួយបារម្ភ​។​
ចំពោះ​អាជ្ញាធរ មិនបាន​ទប់ស្កាត់​សកម្មភាព ឈ្មួញ​ដើរ​កាប់​ដើម​ខ្ជែង ក្នុង​តំបន់​របស់ខ្លួន​នោះឡើយ​។ ហេតុនេះ ហើយ​បានជា​សហគមន៍ បារម្ភ​ពី​ការកាប់​បណ្តូល និង​ធាង​ខ្ជែង កាន់តែ​ខ្សត់​ទៅ​នាំ​ឲ្យ​ប៉ះពាល់​អ្នកផង​លិ​ត​ចង្កឹះ​ទ្រាំង​។​
ឈ្មួញ​កាប់​ដើម​ខ្ជែង យក​បណ្តូល​និង​ធាង កើតមាន​ខ្លាំង​នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ​។ សហគមន៍​ស្នើសុំ​ដល់​អាជ្ញាធរ មេត្តាជួយ​ទប់ស្កាត់​ក្រុម​ឈ្មួ​ង​ផង ពីព្រោះថា​ខេត្តក្រចេះ បាត់បង់​អស់ហើយ ឥឡូវ​ឈ្មួញ​សម្រុក​កាប់​ដល់​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី​ទៀត​។ អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ត្រឹម​ចុះ​មើល ហើយ​ត្រឡប់​ទៅវិញ​។ រីឯ​សកម្មភាព​ឈ្មួញ នៅតែ​បន្ត​ទិញ​ក្នុងតម្លៃ​ខ្ពស់​។​

​លោក សេង សុធា មន្ត្រី​អនុវត្ត​គម្រោង​ផ្ទាល់ ជាមួយ​សហគមន៍ បាន​និយាយថា នៅក្នុង​ស្រុក​ឆែប ខេត្ត​ព្រ​វិហារ មានការ​គាំទ្រ​ដោយ​សហគមន៍​ចំនួន​៥​។ សព្វថ្ងៃនេះ គឺមាន​ការគាំទ្រ​ពី​គម្រោង​ភាពជា​ដៃគូ លើ​វិស័យ​ព្រៃឈើ និង​ជលផល (PaFF) ។ អនុវត្ត​ដោយ​អង្គការ​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធ អនុ​ព្រៃឈើ ហៅ​កាត់ NTFP-EP ។ បាន​ជំនួយ​ពី​អង្គការ ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ស្វី​ស ហៅ​កាត់ SDC៕ ដោយ ៖ សុខុម​

spot_img
×