Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​៣​ខែ​ដើមឆ្នាំ ការចុះបញ្ជី​ពាណិជ្ជកម្ម​ធ្លាក់​ជិត ២៨​ភាគរយ​

spot_img

​ភ្នំពេញ​៖ ចំនួន​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​ក្នុង​រយៈពេល ៣ ខែ​ដំបូង នៃ​ឆ្នាំនេះ បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​។

​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែមីនា​ឆ្នាំ ២០២០ អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា ដល់​ក្រុមហ៊ុន​និង​សហគ្រាស​ប្រមាណ ២.៨៦៨ បាន​ធ្លាក់ចុះ​ប្រហែល ២៧,៧ ភាគរយ បើ​ធៀប​នឹង​ក្រុមហ៊ុន និង​សហគ្រាស​ចំនួន ៣.៩៦៨ ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ។​

​របាយការណ៍​ដដែល បាន​និយាយថា ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ការចុះឈ្មោះ​របស់​ក្រុមហ៊ុន​មាន​ចំនួន ២.០១៣ ធ្លាក់ចុះ ១៦ ភាគរយ​បើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​មាន​ចំនួន ២.៣៩៧ ។
​របា​ការណ៍​បន្តថា សហគ្រាស​ដែល​បាន​ចុះបញ្ជី​បាន​ធ្លាក់ចុះ​ប្រហែល ៤៥,៦៧ ភាគរយ​ពី​ចំនួន ១.៥៧១ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ដល់ ៨៥៥ នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ។​
​កត្តា​ចម្បង​នៃ​ការជំរុញ​នៃ​ការចុះបញ្ជី​អាជីវកម្ម​នៅ​កម្ពុជា​គឺ​ជំងឺ កូ​វីដ ១៩ ដែល​បាន​រារាំង​វិនិយោគិន និង​អាជីវកម្ម​ឱ្យ​បើក​អាជីវកម្ម នៅក្រៅ​ប្រទេស ខណៈ​ប្រទេស​មួយចំនួន បាន​អនុវត្ត​ការ​រឹតត្បិត​ការធ្វើដំណើរ​ឬ​បិទ​ប្រទេស​៕​ដោយ​៖​សម្ផស្ស​

spot_img
×