Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល មាន​យុទ្ធសាស្ត្រ ក្នុងការ​ធានា​ពី​ភាពរឹងមាំ របស់​ក្រុមហ៊ុន Cambodia Angkor Air

spot_img

​ភ្នំពេញ​៖ លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា នឹងមិន​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air មាន​វាសនា​ដូច​ក្រុមហ៊ុន​អាកាសចរណ៍ Royal Air Cambodge នោះឡើយ​។​

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់ លោក ស៊ីន ចាន់​សិរី​វុត្ថា ធ្វើឡើង​ក្នុង​សន្និសីទ​ស្ដីពី “​វឌ្ឍនភាព ទិសដៅ​ការងារ​បន្ដ របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​” ដែល​រៀបចំឡើង​ដោយ​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​លោក ចាន់​សិរី​វុត្ថា បាន​ឲ្យ​ដឹងថា​៖ “​រាជរដ្ឋាភិបាល​មាន​វិធីសាស្ដ្រ​ផ្សេងៗ ដើម្បី​ឲ្យ​ក្រុមហ៊ុន Cambodia Angkor Air រស់​បាន និង​មាន​កំណើន​ច្រើនជាង​ក្រុមហ៊ុន​ផ្សេងៗ ប៉ុន្ដែ​ចំពោះ​យុទ្ធសាស្ដ្រ​នេះ​ជា​អ្វី គឺ​មិនអាច​ជម្រាប​បាន​នោះឡើយ​”​។​

​លោក​បន្ដថា ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cambodia Angkor Air គឺ​រដ្ឋ​មិនមាន​គោលដៅ​ណាមួយ ទាញយក​មកកាន់​កាប់​១០០% ដោយ​ខ្លួនឯង​នោះទេ ព្រោះ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​ចម្រុះ​ជាមួយ​ឯកជន​។​

​លោក​បាន​បន្ថែមថា ក្រុមហ៊ុន Cambodia Angkor Air មាន​ភាគហ៊ុន​៣​ចំណែក​រួមមាន​៖ ភាគហ៊ុន​រដ្ឋ​, ភាគហ៊ុន​ឯកជន និង​ភាគហ៊ុន Vietnam Airlines ប៉ុន្ដែ​ថ្មីៗ​នេះ​ក្រុមហ៊ុន Cambodia Angkor Air ខាង​ឯកជន និង​វៀតណាម បាន​លក់​ភាគហ៊ុន​ឲ្យ​អ្នកវិនិយោគ​ថ្មី ប៉ុន្ដែ​ទាក់ទង​នឹង​ការលក់​ភាគហ៊ុន​នេះ លោក​ក៏​មិនមាន​ព័ត៌មាន​លម្អិត​នោះឡើយ​។ សូមជម្រាបថា ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា​អង្គរ​អ៊ែរ (Cambodia Angkor Air) ត្រូវបាន​បង្កើតឡើង​នៅ ឆ្នាំ​២០០៩ ជំនួស​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ រ៉ូយ៉ាល់​អ៊ែរ​កាំ​បូដ (Royal Air Cambodge) ដែល​បាន​ក្ស័យធន​នៅ​ឆ្នាំ​២០០១៕​ដោយ​៖​សម្ផស្ស​

spot_img
×