Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម ២៤​ម៉ោង​ប៉ុណ្ណោះ អា​មេ​រិច​មាន​អ្នកស្លាប់​ដោយសារ COVID-19 ជិត ៤.៥០០​នាក់​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា នៅ​អា​មេ​រិច​បាន​ហក់​ឡើង​មកដល់ ៣២.៩១៧​នាក់ នៅ​ថ្ងៃ​ព្រ​ហ​ស្បី​ត៍ (​ថ្ងៃ​សុក្រ​នៅ​កម្ពុជា​)​។ នេះ​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។​

​តួលេខ​កើនឡើង​ដ៏​ខ្លាំង​បែបនេះ កើតឡើង​បន្ទាប់ពី​មាន​អ្នកស្លាប់​បន្ថែមចំនួន ៤.៤៩១​នាក់ ត្រឹម​រយៈពេល ២៤​ម៉ោង​ចុងក្រោយ ដែល​វា​គឺជា​តួលេខ​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ខ្ពស់បំផុត ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​មរណៈ​នេះ​នៅ​អា​មេ​រិច​មក​។​

​ប៉ុន្តែ​តួលេខ​ស្លាប់​នោះ ទំនងជា​បូករួម​ទាំង​អ្នកស្លាប់​ដោយសារ​ជំងឺ ទាក់ទង​នឹង​វីរុស COVID-19​។​

​សូមបញ្ជាក់ថា អា​មេ​រិច​មាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើន​បំផុត​លើ​លោក តាម​ពីក្រោយ​ដោយ​អ៊ីតាលី ដែលមាន​អ្នកស្លាប់​សរុប ២២.១៧០​នាក់ និង​អេ​ស្ប៉ា​ញ ១៩.១៣០​នាក់​។​

​ក្រៅពី​អ្នកស្លាប់​ច្រើន អា​មេ​រិច​ក៏មាន​អ្នក​ឆ្លង​ច្រើន​បំផុត​ផងដែរ ជាមួយនឹង​តួលេខ ៦៦៧.៨០០​ករណី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×