Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ដេក​សន្លប់ ក្នុង​ខ្ទម​អ្នកតា មុខ​វត្ត​ប្ញ​ស្សី​សាញ់ ត្រូវ​នគរបាល​ដឹកយក​ទៅ​ពេទ្យរុស្ស៊ី ដោយ​កំដៅ​រហូតដល់​ជាង​៣៨ អង្សា​សេ​

spot_img

​ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់ ដែល​ដេក​ស្តូកស្តឹង​នៅក្បែរ​របង​ផ្លូវ ៣០ ម៉ែត្រ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ កាលពី​ព្រឹក​ថ្ងៃទី​១៦ មេសា ម្សិលមិញ​នេះ មិនមែនជា​ជនជាតិ​ចិន​ទេ គឺជា​ជនជាតិ​វៀតណាម ។ ហើយ​នៅពេលនោះ យើង​គ្រប់គ្នា​ក៏​សង្ឃឹមថា នាង​នឹង​ត្រឡប់មក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ក្រោយ​នាង​ងើប​ដឹងខ្លួន ហើយ​ត្រូវបាន​អាជ្ញាធរ​ពាក់ព័ន្ធ និង​ព្រមទាំង​បងប្អូន​អ្នកកាសែត បងប្អូន​ប្រជាពលរដ្ឋ បាន​ជួយ​ឲ្យ​នាង​ឡើង​ជិះ​កង់​បី​ដឹក​ទៅផ្ទះ ។​

​ប៉ុន្តែ អ្វីដែល​យើង​គ្រប់គ្នា​ខ្លោចចិត្ត​បំផុត​នោះ គឺ​នារី​ជនជាតិ​វៀតណាម​ខាងលើនេះ ពុំ​ត្រូវបាន​ដឹក​ទៅកាន់​ទីកន្លែង​ស្នាក់នៅ​របស់​នាង​ឡើយ ដោយ​កង់​បី​បាន​ដឹក​នាង​យកទៅ​ទម្លាក់ចោល​ក្នុង​ខ្ទម​អ្នកតា​មុខ​វត្ត​ឫស្សី​សាញ់ ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទៅវិញ ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​អាសូរ​ខ្លាំងណាស់ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ ក៏​ចាត់​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ហៅ​រថយន្ត​ពេទ្យ​មក​ដឹក​នារី​នោះ​។ ប៉ុន្តែ ដោយសារតែ​ចាំ​រថយន្ត​ពេទ្យ​យួរ​ពេក លោក​ក៏​បញ្ជា​ឲ្យ​មន្ត្រី​របស់លោក សម្រេច​ប្រើប្រាស់​រថយន្ត​សា​រ៉ែ​ន របស់​កម្លាំង​នគរបាល​ខណ្ឌ ដឹក​នាង​កាន់​មន្ទីរពេទ្យបង្អែក​ខណ្ឌដង្កោ នៅវេលា​ម៉ោង​២ រសៀល ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។ លោក​បន្តថា បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ធ្វើការ​ពិនិត្យ វាស់​កំដៅ​ទៅ​នារី​ជនជាតិ​វៀតណាម​រូបនេះ មានកំ​ដៅ​រហូតដល់​ជាង​៣៨ អង្សា​សេ ក្រុមគ្រូពេទ្យ​ខណ្ឌដង្កោ ក៏បាន​សម្រេច​ដឹក​នាង​បន្ត​ទៅកាន់​ពេទ្យរុស្ស៊ី តែម្តង​។​

​លោក​វរសេនីយ៍ឯក​ជឹម ស៊ីថា ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា នារី​ជនជាតិ​វៀតណាម​នេះ បាន​មកលេង​បងប្អូន​គាត់​នៅ​ភ្នំពេញ អស់​រយៈពេល​១​ខែ​មកហើយ ប៉ុន្តែ យប់មិញ​នេះ​គាត់​បាន​វង្វេងផ្លូវ រក​ផ្ទះ​បងប្អូន​មិនឃើញ ទើប​កើតរឿង​បែបនេះ ។ ទោះយ៉ាងណា មកទល់ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​នាង​មក​ដេក​ដួល​តាមផ្លូវ​បែបនេះ​នៅឡើយ​ទេ​៕ ដោយ​៖ លឹម ហុង​

spot_img
×