Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ ប្រជាពលរដ្ឋ​កម្ពុជា ស្លាប់​អស់​ជាង​៣​លាន​នាក់ ហើយ​នៅពេលនោះ ក៏​គ្មាន​វត្តមាន​អង្គការ​សិទ្ធមនុស្ស ណា​មកជួយ​ប្រទេស​កម្ពុជា​ដែរ​

spot_img

​ភ្នំពេញ​៖ “​ចងចាំ​ថ្ងៃ​១៧ មេសា នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ យើង​ចងចាំ​របប​ដឺ​ព្រៃផ្សៃ​នេះ ហើយ​ចូលរួម​ទប់ស្កាត់​កុំអោយ​កើតឡើង​សារជាថ្មី​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃ​១៧ មេសា នេះ​។​

​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​៤៥​ឆ្នាំ នៃ​ការឡើង​កាន់អំណាច នៃ​របប “ កម្ពុជា​ប្រជាធិបតេយ្យ​” ក្លែងក្លាយ ដែល​បន្ទាប់មក​បានក្លាយ​ទៅជា​របប “ ប្រល័យពូជសាសន៍​ប៉ុលពត​” ឬ​ហៅថា “​របប​ខ្មែរក្រហម​”​។​

​ចំ​ថ្ងៃនេះ កាលពី​៤៥​ឆ្នាំមុន គឺ​ថ្ងៃ​ដែល​របប​អាវខ្មៅ បាន​បង្ខំ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ទាំងមូល​អោយ​ចាកចេញ​ទៅតាម​បណ្តា​ខេត្ត ហើយ​បន្ទាប់មក​ពួកគេ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ពី​តាម​បណ្តា​ខេត្ត​ទៅកាន់​ជនបទ នឹង​បាន​បង្ខំ​អោយធ្វើ​ការ​ដូច​គោក្របី​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ថ្ងៃ​សម្រាក និង​បាន​ជួបជុំ​ក្រុមគ្រួសារ​ឡើយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សិទ្ធិសេរីភាព​ពលរដ្ឋ រួមទាំង​សិទ្ធិ​រស់រាន នៅក្នុង​របប​យង់ឃ្នង​នោះ​គឺ​គ្មានទេ​។ សូម្បីតែ​ស្លៀកពាក់​ខោអាវ​ក៏​ពួកគេ​តម្រូវ​ឲ្យ​ស្លៀកពាក់​តែ​ខោអាវ​ពណ៌​ខ្មៅ​មួយ​ពណ៌​មួយ​កំ​ប្ល៉េ​គត់​។ ក្រៅពី​បង្ខំ​ឲ្យ​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក របប​ព្រៃផ្សៃ​នេះ​បានធ្វើ​ទារុណកម្ម និង​វាយកម្ទេច​សម្លាប់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ដោយ​ចោទថា​ជា​ខ្មាំង​។ នៅក្នុង​សម័យ​នោះ គ្រប់យ៉ាង​ត្រូវបាន​បោះបង់ចោល​រួមទាំង គេហដ្ឋាន សាលារៀន វត្ត​អារាម មន្ទីរពេទ្យ និង​ធនាគារ​ជាដើម ។​

​ក្រោម​ការគ្រប់គ្រង នឹង​ដឹកនាំ​របស់​របប​ប៉ុលពត​អស់​រយៈពេល ៣​ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​អស់​ជាង​៣​លាន​នាក់ ហើយ​នៅពេលនោះ​ក៏​គ្មាន​វត្តមាន​អង្គការ​សិទ្ធមនុស្ស ណា​មកជួយ​ប្រទេស​កម្ពុជា​ដែរ​នៅក្នុង​សម័យ​នោះ​។​

​យើង​ចងចាំ​របប​ដឺ​ព្រៃផ្សៃ​នេះ ហើយ​ចូលរួម​ទប់ស្កាត់​កុំអោយ​កើតឡើង​សារជាថ្មី​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អរគុណ​សន្តិភាព​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×