Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បុរសជន​ចូលរួម​ជា​ថវិកា​សម្រាប់​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ មាន​ទឹកប្រាក់​ចំនួន​13​លាន​ដុល្លារ

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​១៧​មេសា​២០២០​នេះ សប្បុរសជន​ដែល​បាន​
​ចូលរួម​ជា​ថវិកា​សម្រាប់​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩​មាន​ទឹកប្រាក់​ចំនួន​13.597.295​ដុល្លារ ដោយ​មិនទាន់​គិតពី​ជំនួយ​ជា​សម្ភារ​
​បរិក្ខារ ដូចជា​ម៉ាស អាល់កុល សាប៊ូ​សម្ភារ​ពេទ្យ​។​ល​។ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​ថែមទៀត​។​

​ដោយឡែក​ការរួមវិភាគទាន​តាម​រយៈ​ការបរិច្ចាគ​បៀវត្សរ៍​ទាំងស្រុង​ឬមួយ​ផ្នែក នៃ​មន្ត្រី​ពី​គ្រប់​ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​គិត​ត្រឹម ព្រឹក​ថ្ងៃ​១៦​មេសា​២០២០​នេះ មាន​ចំនួន​14.751​នាក់ និង​នៅសល់​មួយ​
​ចំនួន​ទៀត​ដែល​កំពុង​ផ្ទៀងផ្ទាត់​នៅ​ក្រសួង​មុខងារ​សារ​ធារ​ណៈ​។​

​នេះ​ជា​ចលនា​ជាតិ​ដ៏​ខ្លាំងក្លា​មួយ របស់​ប្រជាជន​កម្ពុជា​យើង​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​
​ដែល​ទូលព្រះបង្គំ​ខ្ញុំព្រះករុណាខ្ញុំ សូម​ថ្លែង​អំណរ​ព្រះ​គុណ​ថ្វាយ​ព្រះមហាក្សត្រ ថ្វាយ​សម្តេចម៉ែ ប្រគេន​
​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ជូន​ជនរួមជាតិ​មន្ត្រីរាជការ​គ្រប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​
​ចូលរួម​ក្នុង​ចលនា​ជាតិ​ដ៏​ធំ​មួយ​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×