Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​អាក្រក់​បំផុត​ក្នុង​ត្រីមាស​ទី ១ ដោយសារ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​

spot_img

​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន មានការ​ធ្លាក់ចុះ​ខ្លាំង​បំផុត​នៅក្នុង​ត្រីមាស​ទី ១ ចាប់តាំងពី​ឆ្នាំ ១៩៩២​មក ខណៈដែល​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា បាន​បង្អាក់​ដល់​ការផលិត និង​ការចំណាយ ហើយ​វា​គឺជា​សម្ពាធ​ដ៏​ធ្ងន់​សម្រាប់​អាជ្ញាធរ ដើម្បី​ធ្វើ​កិច្ចការ​បន្ថែម​ឲ្យ​បាន​ច្រើន ដើម្បី​ប​ញ្ឍ​ប់ប​ញ្ហា​ការកើនឡើង​នៃ​ការគ្មានការងារធ្វើ​។​

​បើតាម​ទិន្នន័យ​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​បង្ហាញថា​ផលិតផល​ក្នុងស្រុក​របស់​ចិន (GDP) បាន​ធ្លាក់ចុះ ៦,៨​ភាគរយ​ក្នុង​ត្រីមាស​ទី ១ ខែមករា ដល់​មីនា ដែល​តួលេខ​ធ្លាក់ចុះ​នេះ​ច្រើនជាង​ចំនួន ៦,៥​ភាគ​ដែល​ទីភ្នាក់ងារ​សារពត៌មាន Rueters បានធ្វើ​ការស្ទង់មតិ​។​

​វា​គឺជា​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ចិន ចាប់តាំងពី​ឆ្នាំ ១៩៩២​មក​។ ចិន​គឺជា​មហាអំណាច​សេដ្ឋកិច្ច​ទី ២​លើ​លោក បន្ទាប់ពី​អា​មេ​រិច​។​

​ទីក្រុង​ប៉េកាំង​ប្តេជ្ញា​ចាត់វិធានការ​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​ដែល​កើតឡើង​ដោយសារ​ការ​រាតត្បាត​វីរុស ខណៈដែល​ភាព​គ្មាន​ការងារ​ធ្វើ​កំពុងតែ​គំរាមកំហែង​ស្ថេរភាព​សង្គម​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​កាលពី​ខែធ្នូ ឆ្នាំ ២០១៩​ពី​ទីក្រុង​វូ​ហាន ខេត្ត​ហូ​បេ​។ មកដល់ពេលនេះ វីរុស​មរណៈ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ១៥០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២.០០០.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×