Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ជាង ២៦០​នាក់ ដាក់ខ្លួន​ដាច់ដោយឡែក ពី​ក្រុមគ្រួសារ​នៅ​បាត់ដំបង​

spot_img

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​និង​ពលករ​ខ្មែរ ដែល​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស ចំនួន​ជាង​២៦០​នាក់ បានសម្រេច​ដាក់ខ្លួន​ឯង នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ និង​សហគមន៍ ដោយមាន​ការយល់ដឹង ពី​ការការពារ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបាត់ដំបង​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​បានដាក់​ឡែក​នៅ​ច​ត្តា​ឡី​ស័ក នៅក្នុង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​ចំនួន​១២​នាក់ និង​ដាក់​ដាច់ដោយឡែក​ដោយ​ខ្លួនឯង នៅតាម​ភូមិ​ឃុំ​ចំនួន ២៥១​នាក់ ជា​ពលករ​ខ្មែរ ខណៈ​ពលករ​ខ្មែរ​ក្នុង​ខេត្តបាត់ដំបង ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស សរុប​ចំនួន ១៥.៦៩៩​នាក់ (​ស្រី ៧១៨៥​នាក់​)​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត ពៅ សុ​វ​ណ្ណារិន ប្រធានការិយាល័យ​ស្រុក​ប្រតិបត្តិ​ស្រុក​មោងឫស្សី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការដាក់​ពលរដ្ឋ ទើប​មកពី​ក្រៅប្រទេស នៅ​ច​ត្តា​ឡី​ស័ក​នេះ គឺ​ត្រូវបាន​អនុវត្ត​ដូចគ្នា​នៅ​ទូទាំងប្រទេស តាម​បទបញ្ជា​របស់​ក្រសួងសុខាភិបាល ដែល​រួមមាន​ទាំង​ការពិនិត្យ​សុខភាព ការផ្ដល់​កន្លែង​ស្នាក់នៅ​និង​ការហូបចុក​ជាដើម​។​
​ពលករ​ខ្មែរ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ កំពុង​ដាក់ខ្លួន​ដាច់ដោយឡែក នៅ​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​ចេញមក​ពី​ប្រទេស​ថៃ ត្រូវបាន​រថយន្ត​កងទ័ព​ដឹក​ពួកគាត់​ដល់​វិទ្យាល័យ​ព្រះមុនីវង្ស ស្ថិតក្នុង​ក្រុង​បាត់ដំបង ដើម្បី​ពិនិត្យ​សុខភាព ទើប​មាន​រថយន្ត​តាម​ស្រុក​ទៅ​ទទួល យកមក​ដាក់​ក្នុង​ច​ត្តា​ឡី​ស័ក ដោយ​ការ​ជិះ​រថយន្ត ការ​ស្នាក់នៅ​និង​ការហូបចុក ពុំមាន​យក​ថវិកា​នោះទេ ហើយ​ពួកគាត់​គាំទ្រ​នូវ​វិធានការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល និង​ខិតខំ​អនុវត្ត​ការការពារ​ជំងឺ​នេះ​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វី​ក​១៩ មក​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​បញ្ជូន​សំណាក​ចំនួន ៣៩៣​សំណាក (​ស្រី​១៣៧​សំណាក​) ទៅពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩ ជា​លទ្ធផល​អវិជ្ជា​មាន ៣៥៤​សំណាក (​ស្រី ១២៨​សំណាក​)​និង​លទ្ធផល​វិជ្ជា​មាន ចំនួន​៨​ករណី (​ស្រី​២​នាក់​) បានជា​សះស្បើយ​ចំនួន ៦​នាក់ (​ស្រី​២​នាក់​) ៕​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×