Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃ​ណាស់​! កាល​នៅ​ក្មេង​ឪពុក​តែង​នាំ​ដើរលេង លុះ​ពេល​គាត់​ចាស់ នាំ​គាត់​ដើរលេង​វិញ ទោះ​គាត់​ដើរ​មិន​រួច​

spot_img

​ឪពុកម្តាយ​ជា​អ្នកមានគុណ (​ព្រះ​រស់​) មិនអាច​កាត់ថ្លៃ​បាន សម្រាប់​កូនៗ​គ្រប់រូប ។ ពិតណាស់ គ្រប់​សកម្មភាព​របស់​លោក​ទាំងពីរ តែងតែ​ស្តែងឡើង ក្នុង​បំណង​ចង់​ឲ្យ​កូនៗ​មាន​សុខ​ភាពល្អ និង​ជាពិសេស គឺ​ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ចេះ​គោរព​ចាស់ទុំ និង​មានចំណេះដឹង​ខ្ពង់ខ្ពស់ អា​ចរក​ការងារ​ថ្លៃថ្នូរ​ផ្តល់​កិត្តិយស​ឲ្យ​គ្រួសារ នោះ​លោក​ទាំងពីរ​សប្បាយចិត្ត​ណាស់​ហើយ ដោយ​មិនដែល​គិត​ចង់បាន​ពី​ការ​តបស្នង​សងគុណ​នោះឡើយ​។​

​ដោយ​យល់​ពី​តម្លៃ​ដ៏​ធំធេង​របស់លោក បុរស​ជា​កូន​ដ៏​ល្អ​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ប៉ា​ប៉ា ពនេចរ បានធ្វើ​រឿង​ដ៏​កម្រ​មួយ​ដាក់​ឪពុក​របស់គាត់ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ឃើញ​ហើយ​រំភើប និង​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​រូបថត​១​សន្លឹក​ដ៏​កត​ញ្ញុ​នេះ​របស់គាត់ ។​

​ភ្ជាប់​ជាមួយ​រូបថត​២​សន្លឹក បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​រូប​ទី​១-​បង្ហាញ​រូបលោក​កាលពី​នៅ​ក្មេង​ឪពុក​ជូន​ដើរលេង និង​មួយទៀត​បង្ហាញ​លោក​បី​ឪពុក​មាន​វ័យ​ចំណាស់​ដើរ​លែងរួច ឡើង​កាំជណ្តើរ​ទី​អារាម​ដ៏​ខ្ពស់​មួយ លោក​បាន​សរសេរ​រៀបរាប់​គួរ​ឲ្យ​រំជួលចិត្ត​ថា​៖” ពុក​! ខ្ញុំ​ចង់ទៅ​ដើរលេង​ជាមួយ​ពុក​ដែរ​កាល​ខ្ញុំ​នៅ​តូច​។ កូន​ហ្អា ពុក​ចង់​ដើរលេង​ទៅ​កន្លែង​ព្រះ​ច្រើន នាំ​ពុក​ទៅ​ផង ពេលនេះ​ពុក​ដើរ​លែងរួច​”៕ ដោយ​៖ លឹម ហុង​

spot_img
×