Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅតាម​ទី​អារាម​នានា និង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​កិច្ចការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្វាយរៀង

spot_img

​ខេត្តស្វាយរៀងៈ អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា នៅតាម​ទី​អារាម​នានា និង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​កិច្ចការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្វាយរៀង ហើយ​ឯកឧត្តម បាន​ថ្លែង​នូវ​អំណរ​ព្រះ​គុណ និង​កោតសរសើរ​នូ វ​ទឹក​ព្រះទ័យ​របស់​ព្រះ​ធម្ម​កិច្ច​មុនី រស់ ឌី ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​បាឡាត់​គណ​ខេត្ត និង​ជា​ព្រះ​អនុគណ​ស្រុក​រមាសហែក ព្រមទាំង​ព្រះគ្រូ​ចៅអធិការ​ទាំង​៥២​វត្ត ក្នុងស្រុក​រមាសហែក ដែល​បាន​ចូលរួម​បរិច្ចាគ នូវ​ថវិកា​ដល់​រដ្ឋបាល​ខេត្ត សម្រាប់​គាំទ្រ​ការងារ​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ទទួលយក​អំណោយ និង​ថវិកា ចំនួន ៤.០០០.០០០​រៀល ពី​ព្រះ​ធម្ម​កិច្ច​មុនី រស់ ឌី ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​បាឡាត់​គណ​ខេត្ត និង​ជា​ព្រះ​អនុគណ​ស្រុក​រមាសហែក ព្រមទាំង​ព្រះគ្រូ​ចៅអធិការ​ទាំង​៥២​វត្ត ក្នុងស្រុក​រមាសហែក បាន​ផ្ដល់ជូន​រដ្ឋបាល​ខេត្ត​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​រំដួល សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងថា ព្រះទ័យ​របស់​ព្រះ​ធម្ម​កិច្ច​មុនី រស់ ឌី ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​បាឡាត់​គណ​ខេត្ត និង​ជា​ព្រះ​អនុគណ​ស្រុក​រមាសហែក ព្រមទាំង​ព្រះគ្រូ​ចៅអធិការ​ទាំង​៥២​វត្ត ក្នុងស្រុក​រមាសហែក ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ថវិកា​ដល់​រដ្ឋបាល​ខេត្ត សម្រាប់​គាំទ្រ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​កាយវិការ ប្រកបដោយ​សប្បុរស និង​ជា​វប្បធម៌ នៃ​ការចែករំលែក ជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយ​ថវិកា​នេះ រដ្ឋបាលខេត្ត​នឹង​យកទៅ​ប្រើប្រាស់​បម្រើ​ឲ្យ​សកម្មភាព​នានា​នៅ​មូលដ្ឋាន ទាំង​ការងារ​ផ្សព្វផ្សាយ​អប់រំ​ពី​វិធាន​ការបង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការងារ​សង្គម ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​នៅ​មូលដ្ឋាន ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា ថវិកា និង​សម្ភារ របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​បាន​បរិច្ចាគ នូវថ្ងៃនេះ​ពិតជា​បាន រួមចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​បំពេញ​បេ​ក​កម្ម​ប្រចាំការ​តាម​គោលដៅ​នានា ដើម្បី​ពិនិត្យ និង​តាមដាន​សុខភាព​ប្រជាពលរដ្ឋ និង​បងប្អូន​ពលករ កម្មករ មកពី​ក្រៅ​ប្រ​ទស និង​ក្រៅ​ខេត្ត ដែល​ធ្វើដំណើរ​ត្រឡប់មក​ស្រុកកំណើត​ក្នុង​ខេត្តស្វាយរៀង និង​ត្រូវ​បានដាក់​ឲ្យ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក មណ្ឌល​ត្រួតពិនិត្យ​សុខភាព និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដែល​ការលះបង់​ទាំងនេះ គឺជា​វីរភាព​មួយ​គួរ​ឲ្យ​កោតសរសើរ និង​ស្ងប់​ស្ងែ​ង ហើយ​ឯកឧត្តម​អភិបាលខេត្ត សង្ឃឹមថា នៅតាម​ទី​អារាម​នានា និង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​កិច្ចការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្វាយរៀង កាន់តែ​ទទួលបាន​ជោគជ័យ និង​ទប់ស្កាត់​បានជា​បន្ត បន្ទាប់​ទៀត​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ឆ្លង​នូវ​ជំងឺ​រាតត្បាត​នេះ ៕ ដោយ​៖ វ៉ៃ​កូ​

spot_img
×