Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អភិបាលក្រុង​មួយ​នៅ​អូស្ត្រាលី ណែនាំ​ឲ្យ​ពលរដ្ឋ​ស្នាក់ តែ​លោក​បែរជា​ទៅ​ផឹកស្រា​បៀរ​ជុំគ្នា​

spot_img

​អភិបាល​បាល​ក្រុង​មួយ​ក្នុង​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី រង​ការផាកពិន័យ ដោយសារតែ​រំលោភ​បម្រាម​ដើម្បី​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​គេ​ថតរូប​ភាព​លោក​បាន កំពុង​ផឹកស្រា​បៀរ​នៅតាម​ដងផ្លូវ​។​

​លោក Tony Herbert អភិបាលក្រុង Warrnambool ត្រូវបាន​គេ​ថត​ជាប់​ឃើញ​ឈរ​នៅលើ​ដងផ្លូវ ក្រៅ​សណ្ឋាគារ​មួយ​ជាមួយនឹង​មនុស្ស ៣​នាក់​។​

​រូបភាព​របស់គាត់ ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​កាលពី​ថ្ងៃទី ៧​ខែមេសា​។ ក្នុង​រូបភាព គាត់​បាន​លើក​កែវស្រា​មក​ផឹក នៅក្បែរ​ឡាន​របស់គាត់​។​

​មុនពេល​មានការ​ផឹកស្រា​បៀរ​ជុំគ្នា​ប៉ុន្មាន​ម៉ោង ក្រុមប្រឹក្សា​ក្រុង​បាន​ចែករំលែក​វីដេអូ របស់លោក​អភិបាលក្រុង​រូបនោះ ដែល​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ស្នាក់​នៅផ្ទះ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ប៉ូលិស​ក្នុង​រដ្ឋ Victoria បានធ្វើការ​ផាកពិន័យ​អភិបាលក្រុង​ខាងលើ នូវ​ទឹកប្រាក់​ចំនួន ជាង​១.០០០​ដុល្លារ ដោយសារតែ​មិនបាន​អនុវត្តតាម​ច្បាប់​គម្លាត​សង្គម ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​។​

​លោក Tony Herbert បាន​ចេញមុខ​សុំទោស​ចំពោះ​ទង្វើ​របស់​កាត់ និង​បានទទួល​ស្គាល់​កំហុស​។ លោក​និយាយថា គាត់​បាន​ជជែក​គ្នា​ជាមួយនឹង​អ្នកជំនួយ​ក្នុងតួនាទី​ជា​អភិបាលក្រុង ដែល​លោក​ជឿជាក់ថា វា​ស្ថិតក្នុង​ព្រំដែន​នៃ​ច្បាប់​។​

​លោក​ថ្លែងថា “​ខ្ញុំ​បានដឹងថា ខ្ញុំ​បាន​រំលោភបំពាន​ច្បាប់​ថ្មី​ដែល​ធ្វើ​ឲ្យ​សហគមន៍​មាន​សុវត្ថិភាព​។ ខ្ញុំ​ពិតជា​សុំទោស​ចំពោះ​កំហុស​របស់ខ្ញុំ​”​។​

​ប៉ូលិស​បញ្ជាក់ថា មនុស្ស ៣​នាក់​ផ្សេងទៀត​ក៏​រង​ការផាកពិន័យ ជាមួយនឹង​លោក​អភិបាលក្រុង​ផងដែរ ដោយសារតែ​ល្មើ​សនឹង​ច្បាប់ ដែល​ដាក់ចេញ​ដោយ​អាជ្ញាធរ​វេជ្ជសាស្ត្រ​។​

​សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​អូស្ត្រាលី​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ជាង ៦.៥០០​នាក់ និង​មាន​អ្នកស្លាប់​ចំនួន ៦៣​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×