Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​អន្តរជាតិ ប្រកាស​ស្វែងរក​បុរស​ជប៉ុន​ម្នាក់ ពីបទ​មនុស្សឃាត​មិត្តស្រី នៅ​ប្រទេស​ឡាវ ដែល​កំពុង​លាក់ខ្លួន​នៅ​កម្ពុជា ខណៈ​សមត្ថកិច្ច​អន្តោប្រវេសន៍​ខេត្តកំពត ប្រកាស​ស្វែងរក​ជន​នោះ​

spot_img

​កំពត : បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ប៉ូលិស​អន្តរជាតិ កំពុង​ស្វែងរក​ចាប់ខ្លួន ពីបទ​មនុស្សឃាត​សម្លាប់​ស្ត្រី​ជនជាតិ​ន័​រវេ​ស​ឈ្មោះ Nerid Hooiness អាយុ ៣០ ឆ្នាំ នៅក្នុង​ប្រទេស​ឡាវ ។ ជននេះ បាន​រត់គេច មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា ប្រកាស​ស្វែ​ករក​ចាប់ខ្លួន ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត dagbladet កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ជប៉ុន​ឈ្មោះ Hiroyuki “Hiro” Ogu អាយុ ៣៨ ឆ្នាំ ដែល​ប៉ូលិស​អន្តរជាតិ​កំពុង​តាម​ប្រមាញ់ ពីបទ​សម្លាប់​ស្ត្រី​ជនជាតិ​ន័​រវេ​សម្នាក់ នៅក្នុង​ប្រទេស​ឡាវ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រទះឃើញ​នៅក្នុង​ទឹកដី​ខេត្តកំពត ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​១៤ មេសា ។​

​កាសែត​អន​ឡាញ CNE (Cambodia News English) បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា មាន​តម្រុយ​ជាច្រើន​ទៅលើ​ការលាក់ខ្លួន របស់​ជនសង្ស័យ Hiroyuki Ogu នៅ​ប្រទេស​កម្ពុជា ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផែនការ​ងារ​អន្តោប្រវេសន៍​ខេត្តកំពត បាន​បង្ហោះ​សារ​ឲ្យ​ដឹងថា​៖ “​ប្រសិនបើ​បងប្អូន​បានឃើញ​ជនបរទេស​ខាងក្រោម សូម​រាយការណ៍​មកកាន់​សមត្ថកិច្ច​ជាបន្ទាន់ ។ រាយការណ៍​តាមរយៈ​លេខ​ទូរស័ព្ទ 087 289 431 012 289 431, 096 366 5596” ។​

​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​បុរស​ជប៉ុន​ខាងលើនេះ បើតាម​កាសែត dagbladet បានបញ្ជាក់​ឲ្យ​ដឹងទៀតថា ការស៊ើបអង្កេត​បង្ហាញ​ថា Nerid និង “Hiro” បានធ្វើ​ដំណើរ​ពី​កោះ Koh Phangan ក្នុងប្រទេស​ថៃ ទៅ​ប្រទេស​ឡាវ នាឱកាស​ចូលឆ្នាំថ្មី ក្នុង​ខែមករា ឆ្នាំ​២០២០​។ ប៉ូលិស​ជឿជាក់ថា Nerid ត្រូវបាន​វាយ និង​ច្របាច់ក​ រហូតដល់​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​។

​ម្តាយ Ellen Høiness បាន​និយាយថា “​បន្ទាប់ពី​ធ្វើបាប Nerid ដោយ​វាយ​លើ​ដងខ្លួន​ជាមួយ​កំណាត់​ឫស្សី បន្ទាប់មក​វា​បាន​ចងភ្ជាប់​កូនស្រី​តែមួយគត់​របស់ខ្ញុំ​ទៅនឹង​ម៉ូតូ មុនពេល​រត់​ចូល​ព្រៃ ហើយ​បោះ​សាកសព Nerid ចោល​ដូច​សំរាម​អ៊ីចឹង​”​។​

​ស្ត្រី​ជា​ម្តាយ​បាន​បន្តថា​៖ “​កូនស្រី​របស់ខ្ញុំ ត្រូវបាន​រំលោភបំពាន និង​សម្លាប់ ។ សាកសព​របស់​នាង ត្រូវបាន​បោះចោល​នៅក្នុង​ព្រៃ​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត ។ សាកសព​របស់​នាង មាន​សភាព​រលួយ​ទៅហើយ ស្ថិតក្រោម​កំដៅថ្ងៃ ៣០ ដឺ​ក្រេ​” ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ dagbladet, ផែនការ​ងារ​អន្តោប្រវេសន៍ ខេត្តកំពត​)​

spot_img
×