Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​​ក្នុង​សង្កាត់​បឹង​កេងកង​១ ស្ងប់​អារម្មណ៍ អាជ្ញាធរ​ខណ្ឌ​ចេញដើរតាមផ្លូវប្រកាសថា មិនមាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ បណ្តាញសារព័ត៌មាន បាន​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សង្កាត់​បឹង​កេងកង​១ រហូតដល់​មានការ​ផ្អាក​ដំណើរការ​សង្កាត់​នេះ​តែម្តង ។ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើនេះ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង សុំ​ធ្វើការ​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ទាំងនេះ ហើយ​សូម​ធ្វើការ​អះអាងថា មិនមាន​ការបិទ ឬ​ផ្អាក​ដំណើរការ​សង្កាត់​បឹង​កេងកង​ទី​១​នោះទេ​។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែមេសា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង និង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយ​លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា និង​លោក ធឹ​ម សំអាន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង អធិការ​ខណ្ឌ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ សង្កាត់​បឹង​កេងកង​១ មន្ដ្រី កម្លាំង​សណ្ដាប់ធ្នាប់ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដែលថា​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សង្កាត់​បឹង​កេងកង​១ រហូតដល់​មានការ​ផ្អាក​ដំណើរការ​សង្កាត់​នេះ​តែម្តង​។

​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ជឿ​លើ​ព័ត៌មាន​របស់​ជន​អគតិ​មួយចំនួន ដែលមាន​ចេតនា​អាក្រក់ បង្កចលាចល​ក្នុងពេល​ដ៏​លំបាក​មួយ​នេះ សូម​មានការ​ជឿជាក់​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន របស់​រាជរដ្ឋាភិបាល ជាពិសេស​លើ​ផេ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល តែមួយគត់ ដែលជា​ប្រភពព័ត៌មាន​ផ្លូវការ​អំពី​ជំងឺ​កូ​វីដ​-១៩​នេះ ហើយ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​បឹង​កេងកង ប្រកប​អាជីវកម្ម​ជាធម្មតា ស្របតាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង​ចូលរួម​ថែរក្សា​អនាម័យ ឲ្យ​បានល្អ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ពាក់ព័ន្ធ​នឹង​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ថា ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បឹង​កេងកង​១ នៅ​ជិត​តំបន់​ជនជាតិ​វៀតណាម និង​កាណាដា ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ឱ្យទៅ​ធ្វើតេស្ត​រក​មេរោគ​នៅ​មន្ទីរពេទ្យ ក្រោយពី​ក្រសួង​រក​ប្រភព​ដែល​ចម្លង​លើ​មនុស្ស​ទាំង ២​នាក់​មិនទាន់​ឃើញ​នោះ លោកជំទាវ ឱ វណ្ណ ឌី​ន បានចេញ​ប្រកាស​ច្រាល​ចោល​ព័ត៌មាន​ខាងលើនេះ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណ ឌី​ន បានប្រកាស​ច្រានចោល​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​ថា នៅ​តំបន់​ខ្លះ​នៃ​សង្កាត់​បឹង​កេងកង​១ ធ្វើតេស្តរ​កកូ​វីដ​-១៩​។​

​លោកជំទាវ ឱ វណ្ណ ឌី​ន បាន​បញ្ជាក់ថា “​ជា​ព័ត៌មាន​ប្រឌិត មិន​ពិត​ទេ បំពុលសង្គម ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង ។ សូមកុំ​ជឿ អរគុណ​”​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អំពាវនាវ​ដល់​សាធារណជន​បាន​ជ្រាបថា រាល់​ព័ត៌មាន​ទាំងឡាយណា ដែល​មិនមាន​ប្រភព ចេញពី​ក្រសួងសុខាភិបាល គឺជា​ព័ត៌មាន​មិន​ពិត​។​

​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ VOD កាលពី​ថ្ងៃទី​១៤ ខែមេសា ថា មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ រស់នៅក្នុង​សង្កាត់​បឹង​កេងកង​១ នៅ​ជិត​តំបន់​ជនជាតិ​វៀតណាម និង​កាណាដា ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ ឱ្យទៅ​ធ្វើតេស្ត​រក​មេរោគ​នៅ​មន្ទីរពេទ្យ ក្រោយពី​ក្រសួង​រក​ប្រភព​ដែល​ចម្លង​លើ​មនុស្ស​ទាំង ២​នាក់​មិនទាន់​ឃើញ​នោះ​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ ប្រាប់​វី​អូ​ឌី​ថា គិត​មកដល់​ថ្ងៃនេះ ក្រសួង​មិនទាន់​រកឃើញ​ប្រភព​ដែល​ចម្លងជំងឺ​កូ​វីដ​១៩ មកលើ​ស្ត្រី​ជនជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា (​ដើមកំណើត​ចិន​)​នៅឡើយ​។ លោក​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​ដែល​ជនជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា និង​ពលរដ្ឋ​ដែល​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ដែល​សង្ស័យ​មាន​ឆ្លង​ជំងឺ ឱ្យទៅ​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។

លោក​វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេងកង សូម​ធ្វើការ​បដិសេធ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​មួយចំនួន ដែល​បាន​និយាយថា សង្កាត់​បឹង​កេងកង​ទី​១ ត្រូវបាន​បិទ ជាក់ស្តែង​មិនមាន​ការបិទ​អ្វី​នោះទេ ។ ដើម្បី​បញ្ជាក់​ឲ្យ​សាធារណជន​បានឃើញ​កាន់តែច្បាស់ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ចូលរួម​សហការ ក្រោម​ការដឹកនាំ​របស់​លោក​អភិបាលខណ្ឌ ដើម្បី​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ករណីនេះ ជាពិសេស​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល កុំ​ជឿ​តាម​ព័ត៌មាន​មួយចំនួន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ជាពិសេស​ត្រូវ​រក្សា​អនាម័យ​ជាប្រចាំ កាត់បន្ថយ​ការជួបជុំ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ១៩ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×