Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីប ម៉ុង រី​ថែ​ល មើលឃើញ​ពី​ឱកាស​ដ៏​ធំ​នៃ​ការវិនិយោគ​លើ​មណ្ឌល​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​អះអាង​ពី​ភាព​វិជ្ជមាន នៃ​ការវិនិយោគ​លើ​មណ្ឌល​ផ្សារ​ទំនើប ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​មើលឃើញ​ពី​ទីផ្សារ​ធំ​ទូលាយ និង​កំណើន​នៃ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​។

​នាយក​គ្រប់គ្រង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល លោក Michael Vong បាន​បញ្ជាក់ថា បច្ចុប្បន្ន​ការលក់ដូរ​ទំនិញ នៅ​ផ្សារ​ទំនើប មាន​ត្រឹមតែ​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ ខណៈដែល​ការលក់​រាយ នៅតាម​ផ្សារ​ធម្មតា មាន​រហូតដល់​៧០​ភាគរយ ដែល​នេះ​ផ្ដល់ឱកាស​ច្រើន ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​ផ្សារ​ទំនើប​។​

​លោក Michael Vong បាន​បញ្ជាក់ថា​៖ “​យើង​នៅមាន​ឱកាស​ច្រើន ដើម្បី​អភិវឌ្ឍ​វិស័យនេះ ហើយ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​អត្រា​ភាគរយ នៃ​ការលក់ដូរ​ក្នុង​ផ្សារ​ទំនើប​នេះ កើនឡើង​”​។​

​លោក Michael Vong បាន​សង្កេតឃើញថា អត្រា​នគរូបនីយកម្ម​របស់​ប្រទេស​កម្ពុជា កើនឡើង​ប្រហែល​២០​ភាគរយ​ជា​រៀងរាល់ឆ្នាំ ដោយមាន​មនុស្ស​ជាច្រើន បាន​ផ្លាស់ប្ដូរ​មក​រស់នៅ​ទីក្រុង ដែល​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​រីក​ធំ​ទៅៗ ជាពិសេស​ប្រជាពលរដ្ឋ​ជំនាន់​ថ្មី ដែល​កំពុងតែ​កើនឡើង​។

​ទាំង​មណ្ឌល​ផ្សារ​ទំនើប និង​ផ្សារ​ទំនើប ជីប ម៉ុង កំពុង​ចាប់យក​ទីផ្សារ និង​បំពេញ​តាម​តម្រូវការ​ទាំងនេះ​។

​លោក Michael Vong បាន​បញ្ជាក់ថា ការវិនិយោគ​នៅក្នុង​វិស័យ​ផ្សារ​ទំនើប​របស់ ជីប ម៉ុង រី​ថែ​ល នឹង​ធ្វើទៅ​ព្រម​គ្នា​ទៅនឹង​គម្រោង​ផ្សេងៗ​របស់ ជីប ម៉ុង ដោយនៅ​គ្រប់​គម្រង​លំនៅឋាន​ប្រណិត​របស់ ជីប ម៉ុង លែ​ន នីមួយៗ​គឺ​សុទ្ធសឹងតែ​ភ្ជាប់ មកជា​មួយ​នូវ​គម្រោង​ផ្សារ​ទំនើប​របស់ ជីប ម៉ុង រី​ថែ​ល​។​
​អាស្រ័យទៅលើ​លក្ខខណ្ឌ​អំណោយផល​ទាំងនេះ នៅក្នុង​រយៈពេល​៣​ឬ​៥​ឆ្នាំ​ទៅមុខ នឹង​អាច​មើលឃើញ​វត្តមាន​ផ្សារ​ទំនើប​ថ្មីៗ ជាច្រើន​ចាប់កំណើត ជាពិសេស​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល នេះ​តែម្តង​៕​ដោយ​៖​សម្ផស្ស​

spot_img
×