Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍ ឃុំ​សន្លុង សង្ស័យ​មានការ​ឃុបឃិត​គ្នា ពី​អ្នកទទួលការ​កេងចំណេញ យក​ថវិកាជាតិ

spot_img

​តាកែវ​៖​ប្រជាពលរដ្ឋ​សម្តែង​ការហួសចិត្ត បន្ទាប់ពី​ក្រុមហ៊ុន​អ្នកទទួលការ​ខេត្តតាកែវ បានធ្វើការ​ស៊ុំគ្រលំ ឃុបឃិត​បង្កើត​នូវ​តម្លៃ​សិប្ប​និមិត្ត ពុករលួយ​ទៅលើ​គម្រោង​ដេញថ្លៃ នៅក្នុង​ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ កាល​វេលា​ម៉ោង ៨​និង​៣០​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា បន្ទាប់ពី​ក្រុមហ៊ុន​ឈ្មោះ​អភិវឌ្ឍន៍​ភូមិ​១ ទទួលបាន​គម្រោង​ក្រោម​ការ​ត្រូវរ៉ូវ​គ្នា រួចមក​ពួកគេ​ធ្វើការ​បែងចែក​ភាគលាភ ជា​ប្រាក់​ទឹកតែ ទៅតាម​ការឯកភាព​គ្នា នៅ​ស្រប​ផ្លូវជាតិ​លេខ​២ ក្បែរ​ខ្លោងទ្វា​វត្តភ្នំ​ខ្លែង​ខាងលិច ទី​រួម​ខេត្តតាកែវ​។​

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​គម្រោង​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​ឃុំ​សន្លុង​នោះ គឺ​ត្រូវ​បានដាក់​ឲ្យ​សាង់សង់​ផ្លូវលំ​ក្រាល​ក្រួសធម្មជាតិ​ប្រវែង​២.២៧៥​គីឡូម៉ែត្រ ទទឹង​ខ្នង​៧​ម៉ែត្រ កម្រាស​ក្រួស ២០០​មិល្លីម៉ែត្រ ជើងទេរ M1:1.5 ដាក់លូ​ទោល​អង្កត់​ផ្ចឹ​ត​៨០០​មិល្លីម៉ែត្រ មាន​ប្រវែង​៧​ម៉ែត្រ​ស្មើ​៧​កង់ ចំនួន​១​កន្លែង និង​ដាក់​ស្លាក​សញ្ញា​គម្រោង​១​កន្លែង ។ តម្លៃ​ប៉ាន់ស្មាន ១៨៨.៤៩៣.០៣៥​រៀល (​មួយរយ​ប៉ែតសិប​ប្រាំបី​លាន បួន​រយ​កៅសិប​បី​ពាន់ សាមសិប​ប្រាំ​រៀល​)​។​
​ក្នុងនោះ​អ្នកទទួលការ​ដេញថ្លៃ​ឃុំ​សន្លុង មាន​ចំនួន​៣ បានធ្វើ​ការដាក់​ប៉ី​ត​ដេញថ្លៃ​ចុះ​ត្រឹម​នៅសល់​ត្រឹមតែ 181.000.000​គត់ គិត​ជា​ភាគរយ​ចុះ​ត្រឹម -3.98%​តែ​ប៉ុ​ណ្តោះ គឺ​ក្រុមហ៊ុន​សំណង់​ភូមិ​១ ដែលមាន​លោក​ឌុល សេង​ហួត ជា​អ្នកទទួលការ ទទួលបាន​គម្រោង​មួយ​នេះ ។​

​ដែល​ការដេញថ្លៃ​នេះ ហាក់បីដូចជា​ផ្ទុយ​ពី​ឃុំ​រមេញ ស្រុក​កោះអណ្តែត​ក្នុង​ថ្ងៃ​តែមួយ គឺ​ដេញថ្លៃ ក្នុង​គម្រោង​សាងសង់ ផ្លូវ​បេតុង​អារ​មេ ប្រវែង​០,៥៧៩​គីឡូម៉ែត្រ ទទឹង​៤,៥០​ម៉ែត្រ កម្រាស់ ១៥០​មិល្លីម៉ែត្រ និង​ដាក់​ស្លាក​សញ្ញា​គម្រោង​១​កន្លែង តម្លៃ​ប៉ាន់ស្មាន ២៦៤.៨៥១.១៥៥​រៀល (​ពីរ​រយ​ហុកសិប​បួន​លាន ប្រាំបី​រយ​ហាសិប​មួយ​ពាន់ មួយរយ​ហាសិប​ប្រាំ​រៀល​)​។
​ក្រោយពេល​អ្នកទទួលកា​រ​ដេញថ្លៃ ឃុំ​រមេញ​មាន​មានការ​ប្រកួតប្រជែង រវាង​អ្នកទទួលការ និង​អ្នកទទួល​ការដេញថ្លៃ​ចុះ​នៅត្រឹម 149.000.000​រៀល​គត់ ស្មើ -៤៣,៧៤% អនុវត្ត​គម្រោង​ដោយ ក្រុមហ៊ុន ហ៊ី គឹម​ហ៊​ង ដែលមាន​៦​ក្រុមហ៊ុន​ធ្វើការ​ប្រកួតប្រជែង​។​
​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ប្រធាន​ផែនការ​និ​វិនិយោគ​ខេត្តតាកែវ ធ្វើការ​សើរ​រើ​ឡើងវិញ ពី​ការដេញថ្លៃ​មិនមាន​ភាពប្រក្រតី​នៅ​ឃុំ​ភ្នំ​សន្លុង​នេះ​៕ ដោយ​៖​តាកែវ​

spot_img
×