Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ក្មេង​ទំនើង មាន​ដាវ ប៉ុនប៉ង​ធ្វើ​សកម្មភាព បើកឆាក​ប្រយុទ្ធ​កាប់​ចាក់​គ្នា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី នៅ​ក្រុង​បាត់ដំបង​

spot_img

​បាត់ដំបងៈ កម្លាំង​ប៉ូលិស​ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​ក្រុម​ក្មេងៗ​ទំនើង​ចំនួន​២​ក្រុម ក្នុងភូមិ​សាស្ត្រ​ក្រុង​បាត់ដំបង ដែល​មួយក្រុម​បង្ហោះ​ម៉ូតូ (​នៅ​ផ្លូវ​ហាយ​វេ​ក្រវ៉ាត់​ក្រុង​) និង​មួយក្រុម​ទៀត មាន​ប្រដាប់​ដោយ​ដាវ ប៉ុនប៉ង​ធ្វើ​សកម្មភាព​បើកឆាក​ប្រយុទ្ធ​កាប់​ចាក់​គ្នា ក្នុង​ឱ​
​កាស​បុណ្យចូលឆ្នាំថ្មី ដើម្បី​យកមក​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​អាណាព្យាបាល មក​ធានា​យកទៅ​អប់រំ​នៅ​លំនៅដ្ឋាន​វិញ​។

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា កម្លាំង​ចុះបង្ក្រាប​ក្រុម​ក្មេងៗ​នេះ ចំនួន​២​ក្រុម ក្នុងភូមិ​សាស្ត្រ​ក្រុង​បាត់ដំបង ដែល​មួយក្រុម​បង្ហោះ​ម៉ូតូ និង​មួយក្រុម​ទៀត មាន​ប្រដាប់​ដោយ​ដាវ​ប៉ុនប៉ង​ធ្វើ​សកម្មភាព បើកឆាក​ប្រយុទ្ធ​កាប់​ចាក់​គ្នា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កាលពី​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ​២០២០ តាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច សុខុន ស្នង ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ កម្លាំង​បាន​ចុះ​ចាប់​ឃាត់ខ្លួន​ក្រុមទី​១ ជិះ​ម៉ូតូ​ដឹក​ដាវ​បម្រុង​ធ្វើ​សកម្មភាព​ហិង្សា​មាន ទី​១ ឈ្មោះ រស់ រស្មី ភេទ ប្រុស អាយុ ១៨​ឆ្នាំ ទីលំនៅ ភូមិ​ឥន្ទ​ជឹ​ត ឃុំ​ឈើ ទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​( ម្ចាស់​អាវុធ​)​។ ទី​២ ឈ្មោះ ភាព ផាត់​ជា ភេទ ប្រុស អាយុ ២០​ឆ្នាំ ទីលំនៅ ភូមិ​ឥន្ទ​ជឹ​ត ឃុំ​ឈើទាល ស្រុក​បាណន់​ខេត្តបាត់ដំបង​។ ទី​៣ ឈ្មោះ ម៉ែន វណ្ណា ភេទ ប្រុស អាយុ ១៧​ឆ្នាំ ទីលំនៅ ភូមិ​ឥន្ទ​ជឹ​ត ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ទី​៤ ឈ្មោះ តេង សុចិត្រ ភេទ ប្រុស អាយុ ១៥​ឆ្នាំ ទីលំនៅ ភូមិ​ឥន្ទ​ជឹ​ត ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ចំណែក​ក្រុម ទី​២ ក្រុម​បង្ហោះ​ម៉ូតូ​នៅ​ផ្លូវ​ហាយ​វេ​ក្រវ៉ាត់​ក្រុង ទី​១ ឈ្មោះ ឆក់ ថា​ថៃ ភេទ ប្រុស អាយុ ១៥​ឆ្នាំ ទីលំនៅ ភូមិ​ភ្នំ​គល់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ទី​២ ឈ្មោះ ថន វណ្ណ​ឆៃ ភេទ ប្រុស អាយុ ១៥​ឆ្នាំ ទីលំនៅ ភូមិ​ភ្នំ​គល់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ទី​៣ ឈ្មោះ រៀម សុ​វណ្ណៈ ភេទ ប្រុស អាយុ ១៥​ឆ្នាំ ទីលំនៅ ភូមិ​ភ្នំ​គល់ ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយពេល​ឃាត់ខ្លួន​សាកសួរ ស្រាវជ្រាវ​រួច កម្លាំង​នគរបាល​បានធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដោយ​ឲ្យ​អាណាព្យាបាល មក​ធានា​យកទៅ​អប់រំ​នៅ​លំនៅដ្ឋាន​វិញ​។ ក្នុងនាម​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​អរគុណ​ចំពោះ​ការចូលរួម​ផ្តល់ព័ត៌មាន ពី​មហាជន​នៅ​គ្រប់​មជ្ឈដ្ឋាន ចំពោះ​សកម្មភាព​ក្មេង​ទំនើង ក៏ដូចជា​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ពួកគេ​តែងតែ​បង្ក នូវ​ការលំបាក​ស្មុ​គ្រ​ស្មាញ​ដល់​សង្គម ដោយ​ទង្វើរ​និង​សកម្មភាព អនាធិបតេយ្យ​របស់​ពួកគេ​។ សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង សូម​ទទួលយក​នូវ​មតិ​រិះគន់ ពី​គ្រប់​មជ្ឈដ្ឋាន​ប្រកបដោយ​ន័យ​ស្ថាបនា និង​ប្តេជ្ញា​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×