Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​២​នាក់ ករណី​ហិង្សា​ទំនាស់​ពាក្យសម្ដី ក៏​វាយ​និង​កាប់​ម៉ូតូ បញ្ជូនទៅ​តុលាការ​

spot_img

បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ខេត្តបាត់ដំបង បាន​ចាប់​ឃាត់ខ្លួន​បុរស​២​នាក់ ករណី​ហិង្សា​ទំនាស់​ពាក្យសម្ដី ក៏​វាយ​និង​កាប់​ម៉ូតូ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ កាលពី​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៥៥​នាទី​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ក្លឹប​កម្សាន្ត ឡឺ​វែ​ល ស្ថិតក្នុង​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មួយ​ករណី ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២​នាក់ មាន​ទី​១ ឈ្មោះ ឆូ​យ ទូច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ទី​២ ឈ្មោះ វិញ វីត ហៅ ហ៊ីង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំង ២​នាក់​ខាងលើនេះ បានធ្វើ​សកម្មភាព យក​ផ្លែ​រណារ​កែច្នៃ​ធ្វើជា​កាំបិត កាប់​ទៅលើ​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ ភឿន សំណាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ អំបែង​ថ្ងែ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ខូចខាត បែកក្បាល​នឹង​កុង​ទ័​រ​ម៉ូតូ ។ វត្ថុតាង​ដកហូត​រួមមាន កាំបិត​កែច្នៃ ០១ ដើម កាំបិត​កែច្នៃ​ពី​ផ្លែ​រណារ ១​ដើម ម៉ូតូ ១​គ្រឿង​។ ការបង្ក្រាប​ករណីនេះ ដោយ​អនុវត្តតាម​ការណែនាំ​បញ្ជា​ផ្ទា​ល់ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង មានការ​សម្របសម្រួល​ទៅលើ​នីតិវិធី​ពី លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផងដែរ​។​

​បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×