Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៧​មេសា ១៩៧៥ បណ្តាល​ឲ្យ​ខ្មែរ​ស្លាប់ ​រាប់លាន​នាក់ និង​ផ្តល់​ផលវិបាក​ជាច្រើន​មកទល់​បច្ចុប្បន្ន​

spot_img

​ភ្នំពេញ៖ ថ្ងៃនេះ ទី​១៧ ខែមេសា ឆ្នាំ​២០២០ ថ្ងៃ​ខួប​៤៥​ឆ្នាំ​នៃ​ការឡើង​កាន់អំណាច​រប​ស់​ខ្មែរក្រហម​ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដែល​ខ្មែរក្រហម​កាន់អំណាច ហើយ​បានធ្វើ​ឳ្យ​កម្ពុជា​ក្លាយទៅជា​នរកលោកិយ ប្រជាជន​រង​ទុក្ខ​ទារុណកម្ម និង​ការកាប់សម្លាប់​ដ៏​ឃោរឃៅ​បំផុត​។ ក្នុង​របប​នេះ អ្នកជំនាញ និង​អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា ចំនួន​មនុស្ស​ស្លាប់​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​នេះ សរុប​មាន​ប្រមាណ​ដល់​ទៅ​ជាង​២​លាន​នាក់ ពោលគឺ​ចំនួន​នេះ​ច្រើនជាង​១​ភាគ​៤​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​នាពេលនោះ ហើយ​ការស្លាប់​នៃ​អ្នក​ទាំងនោះ​គឺ​បណ្តាលមកពី ការធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ការសម្លាប់ ខ្វះខាត​អាហារ​បរិភោគ និង​មាន​ជម្ងឺ​ដែល​អត់​បានទទួល​ការព្យាបាល​។​

​ការសម្លាប់​នេះ​មាន​របៀប​បែបបទ​ជាច្រើន​ដូចខាងក្រោម​នេះ​
-​​វត្តមាន​ផែនការ​សម្លាប់​រង្គាល​ដោយមាន​ខ្សែរយៈ ប្រព្រឹត្ត​ទៅលើ​ប្រជាជន​គ្រប់​ស្រទាប់​គ្រប់​ប្រភេទ​ក្នុង​សភាព​សាហាវឃោរឃៅ​បំផុត​៖ បន​ប៉ុលពត និង​អៀង​សារី បានសម្លាប់​រង្គាល​ដោយ​គ្មាន​រើស​មុខជា​ទាហាន ឬ​ពលទាហាន​របស់​របប​ចាស់ សម្លាប់​រង្គាល​នូវ​បញ្ញវន្ត​គ្រប់​ជាន់ថ្នាក់ សម្លាប់​រង្គាល​ទាំង​មនុស្ស​ទូទៅ​ដែល​ពួកវា​យល់ថា ប្រឆាំងនឹង​ពួកវា​។​

-​ការ​កាន់​ស​ម្លាន់​អ្នកដឹកនាំ​សាសនា សាសនិកជន ការលប់បំបាត់​សាសនា ការកាប់សម្លាប់​ជនជាតិភាគតិច​។​

-​​ការបណ្តេញ​ប្រជាជន​ចេញពី​រដ្ឋធានី​ភ្នំពេញ ពី​ទីក្រុង និង​ជនបទ​ដែល​ទើប​រំដោះ នាំឱ្យមាន​ការវិនាសហិនហោច​ដល់​មូលដ្ឋាន​គ្រួសារ មូលដ្ឋាន​សង្គម និង​នាំឱ្យមាន​ការសម្លាប់​រង្គាល​ដល់​ពូជ​មនុស្ស​។​

-​​ប្រមូល​បង្ខំ​ប្រជាជន​ឱ្យចូល “​សហ​ករ​ណ៍​” ដែលជា​ជំរំ​ប្រមូលផ្តុំ​ក្លែងភេទ​គាបសង្កត់​ប្រជាជន​ឱ្យធ្វើ​ការ និង​រស់នៅក្នុង​លក្ខណៈ​វិនាស​អន្តរាយ​ទាំង​រូប​កាយ​ទាំង​ស្មារតី សម្លាប់​ព្យាបាទ​យ៉ាង​រង្គាល​។​

-​​ឃាតកម្ម​លើ​កុមារ និង​ការ​បង្វឹក​ខួរ​កុមារ​ជំទង់​ឱ្យទៅជា​ជនឃោរឃៅ​កាច​សាហាវ​ក្រៃលែង​។​

-​​ការបំផ្លាញ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ បំផ្លាញ​ខឿនវប្បធម៌​ជាតិ ប្រព័ន្ធ​អប់រំ និង​ខឿន​សុខាភិបាល​។​

-​​ក្រោយ​ត្រូវ​កងកម្លាំងប្រដាប់អាវុធ​ស្មោះត្រង់​វាយ​រំលំ បន​ប៉ុលពត អៀង​សារី នៅតែ​រឹងរូស​បន្ត​ការ​តតាំង​នឹង​បដិវត្តន៍​ដោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ថ្មីៗ​ទៀត​។​

-​​រយៈពេល​ជិត​៤​ឆ្នាំ​ដែល​ពួកវា​ប្លន់​យក​រដ្ឋអំណាច​ដឹកនាំ​ប្រទេស បន​ប៉ុន​ពត អៀង​សារី បាន​អនុវត្ត​សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​បំផុត​។​
​ប៉ុលពត ក្នុងតួនាទី​ជា​លេខា​អង្គការ “​អង្គការ​បក្ស​” និង​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល មាន​បន្ទុក​ខ្ពស់បំផុត​ក្នុងការ​ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋ​ទាំងមូល ជា​អ្នក​លើក​គោលការណ៍ និង​មាគ៌ា​ក្នុងប្រទេស ក្រៅប្រទេស ណែនាំ​ក្បាលម៉ាស៊ីន​ឱ្យ​អនុវត្ត​។ គឺ​ប៉ុលពត​ខ្លួនឯង​ដែល​បាន​ចុះទៅ​តំបន់​នានា​ក្នុងប្រទេស​ដើម្បី​ណែនាំ និង​ត្រួតពិនិត្យ​ដោយផ្ទាល់​នូវ​ការ​បោសសម្អាត​ប្រជាជន​គ្រប់​ស្រទាប់​ជាន់ថ្នាក់​ដែល​ពួកវា​ចាត់ទុកថា ជា​អ្នកប្រឆាំង​។​

អៀង​សារី ក្នុងតួនាទី​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ និង​ជា​ឧបនាយករដ្ឋមន្ត្រី​រប​ស់​រដ្ឋាភិបាល​ទទួលបន្ទុក​កិច្ចការបរទេស​ដែលជា​បន្ទុក​ខ្ពស់ មាន​សិទ្ធិអំណាច​បរិបូរ បានរួម​ជាមួយ ប៉ុលពត ដឹកនាំ​រួម​ជា​អ្នក​រចនា និង​អនុវត្ត​ចំណងទាក់ទង​ឃុ​ប​ឃិ​ត​ជាមួយ​បន​ប្រតិ​កិរិយា​អន្តរជាតិ​ផ្សេងៗ​ទៀត​ដែលជា​អ្នក​ចាំ​ជួយ​ដោះសា​នូវ​អំពើ​ប្រល័យពូជសាសន៍​របស់​ពួកវា​នៅលើ​ឆាក​អន្តរជាតិ​។ គឺ អៀង​សារី នេះហើយ​ជា​អ្នកចេញ​អាជ្ញា​ឱ្យ​ហៅ​បញ្ញវន្ត និស្សិត ដែល​កំពុង​ប្រកបការងារ​រៀនសូត្រ​ឯ​ប្រទេសក្រៅ​ឱ្យ​ចូលមក​ស្រុក​វិញ គឺ អៀង​សារី នេះហើយ​ជា​អ្នកទទួលខុសត្រូវ​ដោយផ្ទាល់​អំពី​ទោស​សម្លាប់​បញ្ញវន្ត និស្សិត​ជាតិ​ឯង​ដោយ​បោក​បញ្ឆោត​យកមក​ពី​បរទេស​៕ដោយ៖ CEN

spot_img
×