Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ ជួប​ការលំបាក​ច្រើន ទាល់ច្រក​ពុំមាន​វិធី​ដោះស្រាយ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ តានតឹង​។ ចេញ​ក្រៅ​ផ្ទះ​មិនត្រូវ​យកលុយ​កាក់​តាម​ខ្លួន​ច្រើន ដើម្បី​បញ្ចៀស​ត្រូវ​ចោរលួច​។ មនោសញ្ចេតនា ដោយសារតែ​រឿង​មិន​ពាក់ព័ន្ធ​មួយ​ក៏​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ ឈ្លោះ​គ្នា​បែកផ្សែង​។ ទិស​នាំ​លាភ ទិសពាយ័ព្យ តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​, ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយមាន​ទំនាក់ទំនង​យ៉ាង​ល្អ ហេតុនេះ​ការងារ​របស់​អ្នក​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​កាក់កប​សម្រាប់​អ្នកធ្វើ​ជំនួញ​ជួញដូរ​។ មនោសញ្ចេតនា នឹងមាន​ក្តី​រីករាយ​ចៃដន្យ​ពេល​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប៉ង​ជួប​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ​នាំ​សំណាង ពណ៌ ស​។ អ្នកយក​អាសារ​ឆ្នាំរោង​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រីកចម្រើន​ល្អ សមត្ថភាព និង​ការចេះ​បត់បែន​របស់​អ្នកនឹង​ជួយ​ដោះស្រាយ​គ្រប់យ៉ាង​ដោយ​ល្អ​បំផុត​។ ថ្ងៃនេះ​ឱកាស​រកប្រាក់​ដ៏​ល្អ​បានមក​ដល់​អ្នក កុំ​ខកខាន​ឲ្យ​សោះ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំថោះ រាសី​ល្អ​មធ្យម​។ ការងារ គួរ​ព្យាយាម​ជួយ​អ្នកដទៃ ធ្វើ​កិច្ចការ​សប្បុរសធម៌​ជា​ដំណោះស្រាយ​ដ៏​ល្អ ដើម្បី​ជំនះ​រាល់​ការលំបាក​ដែល​កំពុង​ជួបប្រទះ​។ យីអ៊ុន​ល្អ មានឱកាស​បង្កើន​ចំណូល​។ មនោសញ្ចេតនា មាន​ភាព​រីករាយ​ស្មាន​មិន​ដល់​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​, ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ កុំ​ប្រញាប់​ឆេវឆាវ​នាំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​។ កុំ​អួតអាង​លុយកាក់​ធ្វើ​ឲ្យ​ជន​អាក្រក់​កើត​ចិត្ត​លោភលន់​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ខ្លួន​។ មនោ​ញ្ចេ​ត​នា កុំ​និយាយ​កុហក ឬ​ដោយ​ចេតនា​លាក់បាំង​ដៃគូ ព្រោះ​មុន​និង​ក្រោយ​គង់តែ​បែកការណ៍ ពេលនោះ​ពិបាក​ចៀសផុត​ទំនាក់ទំនង​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រាល់​ការប្រឹងប្រែង​របស់​អ្នក​ចុងក្រោយ​ត្រូវបាន​ឆ្លើយតប​យ៉ាង​សក្តិសម​ជាមួយនឹង​ស្នាដៃ​ខ្ពស់​។ អាស្រ័យ​ដោយ​ភាព​ប៉ិនប្រសប់​របស់ខ្លួន អ្នកមាន​ឱកាស​ច្រើន​ដើម្បី​បង្កើន​ចំណូល​។ មនោ​ញ្ចេ​ត​នា រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាង​ឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ ហ៊ុមព័ទ្ធ​ដោយ​ឧបសគ្គ គ្រប់យ៉ាង​ងាយ​ធ្លាក់​ចូលក្នុង​ភាពទាល់ច្រក​។ រាសី​មិនល្អ ពុំមាន​ឱកាស​ទាញ​លាភ​ចូល​។ មនោ​ញ្ចេ​ត​នា ត្រូវ​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​គូស្នេហ៍ ទើប​អាច​ប្តូរ​បាន​មនោសញ្ចេតនា​ដ៏​កក់ក្តៅ​របស់គេ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​, បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​រាល់​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​, ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់ខ្លួន ចៀសវាង​ចូលរួម​ក្នុង​កិច្ចការ​អ្នកដទៃ​។ ថ្ងៃនេះ​អ្នក​អាច​ប្រឈម​នឹង​អន្ទាក់​លុយកាក់ ត្រូវ​រក្សា​ភាពនឹងនរ​។ មនោសញ្ចេតនា ជួប​មនុស្ស​មិន​ចូលចិត្ត​តាម​អ្នក​រហូត​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ពិបាក​ទ្រាំ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ ការងារ ស្ថិរភាព ប៉ុន្តែ​ត្រូវ​យកចិត្តទុកដាក់​កសាង​ល្អ រាល់​ទំនាក់ទំនង​នឹងមាន​ប្រយោជន៍​សម្រាប់​ការងារ​របស់​អ្នក​។ ចំណាយ​ច្រើន ធ្វើ​ឲ្យ​អ្នក​តែង​ជួប​ការលំបាក​ខាង​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ពិបាក​បាន​ដូច​ចិត្ត​ចង់ អ្នក​នៅ​លីវ​កុំ​ខ្ជះខ្ជាយ​ពេលវេលា​របស់ខ្លួន ចូរ​ចេញ​ក្រៅ​សកម្ម​ចូលរួម​សកម្ម​ជួបជុំ​។ ទិស​នាំ​លាភ​ទិស​ខាងជើង​តំណម​ទិស​ត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ឲ្យ​អ្នក​ពង្រីក​សមត្ថភាពរ​បស់​ខ្លួន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ អ្នក​រួម​ការងារ​ស្រឡាញ់​គាំទ្រ​។ រាល់​ផែនការ​ហិរញ្ញវត្ថុ​ប្រព្រឹត្ត​ទៅដោយ​រលូន​, នាំមក​នូវ​ប្រភព​ចំណូល​ធំ​ដល់​អ្នក​។ មនោ​ញ្ចេ​ត​នា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសា ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ មាន​សម្ពាធ​ច្រើន ត្រូវ​នឹងនរ​រក​វិធី​ដោះស្រាយ​ល្អ​បំផុត​។ លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អ្នក​កំពុង​លំបាក​មិនគួរ​បន្ត​ខ្ចីបុល​ដើម្បី​វិនិយោគ​។ មនោ​ញ្ចេ​ត​នា ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ នាំ​ឲ្យ​មានការ​អាក់អន់ចិត្ត​គ្នា​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រក្សាបាន​ស្ថិរភាព​។ ថ្ងៃនេះ​ទោះបី​មានឱកាស​រក​ចំណូល​ច្រើន តែ​អ្នក​ចាប់យក​មិនទាន់​។ មនោ​ញ្ចេ​ត​នា ល្អប្រសើរ​ផ្អែមល្ហែម​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕​

spot_img
×