Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​ហើយ​! ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ ធ្វើ​ឲ្យ​ផ្ទះ​ជាច្រើន​នៅ​ម៉ាឡេស៊ី ត្រូវ​លិចលង់​ទាំងស្រុង ខណៈ​មនុស្ស​គ្រប់គ្នា​កំពុង​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ ស្នាក់​នៅផ្ទះ​… (​វីដេអូ​)

spot_img

​ម៉ាឡេស៊ី​៖ ខណៈពេលដែល​មនុស្ស​គ្រប់គ្នា ត្រូវបាន​ឲ្យ​ស្នាក់​នៅផ្ទះ​ទាំងបង្ខំចិត្ត ក្នុងអំឡុងពេល​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជា​អកុសល ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ បានធ្វើ​ឲ្យ​លិចលង់​រហូតដល់​ខាងក្នុង​ផ្ទះ របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ Petaling Jaya ។​

​កាលពី​ថ្ងៃទី​១៦ មេសា នៅ​តំបន់ Pettaling Jaya ប្រទេស​ម៉ាឡេស៊ី បាន​រង​នូវ​ការលិចលង់​ដោយ​ទឹកជំនន់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​នៅពេល​រសៀល​ដ៏​ខ្លាំងក្លា និង​បាន​វាយប្រហារ​មកលើ​តំបន់​ជាច្រើន ។​

​ដោយ​តែ​ភ្លៀង​ធ្លាក់​យ៉ាងគំហុក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ជោរជន់​ក្នុង​កម្រិត​ឡើងដល់ ៣ ហ្វ៊ី​ត (​ជិត​១​ម៉ែត្រ​) ចូលទៅក្នុង​ផ្ទះសម្បែង​ប្រជាជន ។ ពលរដ្ឋ​ខ្លះ​សូម្បី​និយាយថា ទឹក​លិច​ចូល​ផ្ទះ​សឹង​ពាក់កណ្តាល​ខ្លួន ។ នេះ​បើតាម Sin Chew Daily រាយការណ៍ ។​

​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​ផ្ទះសម្បែង​រង​ផលប៉ះពាល់​ទេ គឺ​សូម្បីតែ​កន្លែង​ដាក់តាំង​បង្ហាញ​ម៉ូតូ​ទំនើបៗ Ducati PJ ក៏បាន​ជួបប្រទះ​នូវ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នេះ​ផងដែរ ដូចដែល​រូបភាព​ត្រូវបាន​បង្ហោះ​ឲ្យ​ឃើញជាក់ស្តែង​នៅលើ​អន​ឡាញ គឺ​លិចលង់​ទាំងស្រុង​តែម្តង​។​

​មនុស្ស​គ្រប់គ្នា​សង្ឃឹមថា នឹង​សម្ងំ​ស្នាក់​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ប៉ុន្តែ នៅពេលនេះ​ពួកគេ​កាន់តែ​ពិបាកចិត្ត​បន្ថែមទៀត ខណៈ​រដូវភ្លៀង​ទើបបាន​ចាប់ផ្តើម​ឈានចូល​មកដល់ បង្ក​ការលំបាក​យ៉ាងនេះ​ទៅហើយ ចុះ​ទម្រាំ​ថ្ងៃ​បន្ទាប់​ទៀត​នឹង​យ៉ាងណា ។ ទោះយ៉ាងណា នេះ​ជា​គ្រោះធម្មជាតិ ដែល​យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ចូលរួម​ដោះស្រាយ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldobuzz)


spot_img
×