Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលករ​ចំណាកស្រុក​ក្រៅប្រទេស វិល​ត្រឡប់មក​ស្រុកកំណើត នៅ​ស្រុក​កោះអណ្តែត មាន​ជាង​៣០០​នាក់ ហើយ​ត្រូវ​សរសេរ​បដា​ដាក់​មុខផ្ទះ​

spot_img

​តាកែវ​៖ នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩​នេះ លោក គិ​ន ភក្តី អភិបាលស្រុក​កោះអណ្តែត រួមជាមួយ​ក្រុមការងា​រ បាន​ចុះ​ទៅដល់​ខ្នង​ផ្ទះ របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​សួរសុខទុក្ខ និង​ធ្វើ​ការណែនាំ​ដល់ ពលករ​ចំណាកស្រុក ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស​ជាង ៣០០​នាក់ ឲ្យ​ពួកគាត់​ទាំងអស់​ចេះ អនាម័យ​លើ​ខ្លួនឯង និង​ឲ្យ​ពួកគាត់​រស់នៅ ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​ចំនួន ១៤​ថ្ងៃ​សិន ។

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២០​នេះ លោក​គិ​ន ភក្តី បាន​បញ្ជាក់ថា ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​ស្រុក​រួម​ជាមួយនឹង​ក្រុមការងារ នៅតែ​បន្ត​ចុះ​ផ្សព្វផ្សាយ អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង ៦​ឃុំ​ក្នុងស្រុក អំពី​ការអំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់គ្នា ទប់ស្កាត់​ឲ្យ​បាន​នៅ​ការឆ្លង​រីក​រាល​ដាន ជា​សហគមន៍​នៃ​ជំងឺ​កូ​វីដ ១៩​នេះ ជាពិសេស​ក្រុមការងារ របស់​យើង​ផ្តោត​សំខាន់ ទៅលើ​បងប្អូន​ដែល​ទើប​វិលត្រឡប់ មក​ស្រុកកំណើត ជា​ពលករ​ចំណាកស្រុក​ក្រៅប្រទេស ដោយបាន​ណែនាំ​ឲ្យ​ពួកគាត់ សរសេរ​បដា ដាក់​នៅមុខ​ផ្ទះ និង​ឲ្យ​ពួកគាត់​រស់នៅ​ដាច់ដោយឡែក​មួយរយៈ​សិន និង​ជំរុញ​ឲ្យ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ និង​វាស់​កម្តៅ​ជាប្រចាំ​ដល់​ពួកគាត់ លើ​ការតាមដាន​សុខ​ភាពជា​ចាំបាច់ ដើម្បី​ទប់ស្កាត់​នៅ​ជំងឺ​កូ​វីដ​១៩​នេះ ។

​លោក​អភិបាលស្រុក​បន្តថា ដោយ​មើលឃើញ​ពី​ភាពលំបាក របស់​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នានា យើង​ឃើញថា មាន​សប្បុរសជន ក៏ដូចជា​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​ស្ថិតនៅក្នុង​បរិវេន នៃ​ស្រុក​កោះអណ្តែត បាន​ចូលរួម​ជួយ​ដល់​អាជ្ញាធរ​ស្រុក ដោយ​នាំមក​នៅ​ជា​អំណោយ គ្រឿងឧបភោគ​បរិភោគ អាល់កុល ម៉ាស​បិតមុខ និង​ថវិកា​មួយចំនួន ដើម្បី​ជា​ជំនួយ​ឧបត្ថម្ភ គាំទ្រ​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩​នេះ មិន​ឲ្យ​មាននៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ៕​ដោយ​៖ តាកែវ​

spot_img
×