Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! គូសង្សារ និង​បក្ខពួក​ម្នាក់ទៀត ត្រូវបាន​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ ករណី​ឆក់​ទ្រព្យសម្បត្តិ​អ្នកដទៃ​, ពួកគេ​ឆក់​៤​ករណី​ហើយ​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានធ្វើ​សន្និសីទ​បង្ហាញមុខ​ជនសង្ស័យ​ជា​គូសង្សារ និង​ជនសង្ស័យ​ម្នាក់ទៀត​ជា​បក្ខពួក​ទើប​ចាប់បាន ដែលជា​ចោល​ឆក់​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ។​

​ការចាប់ខ្លួន និង​ឈាន​ចោទប្រកាន់​ពួកគេ​ទាំងបី​នេះ គឺ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ជនសង្ស័យ​ទាំងបីរ ដែល​បានធ្វើ​សកម្ម​ភាពជា​អ្នកជិះ​ម៉ូតូ​ឆក់​ខ្សែក និង​ជា​អ្នកជិះ​បិទគូទ ហើយ​ត្រូវបាន​ជនរងគ្រោះ​ដេញ​ស្រែក​ឆោឡោ​លេចឮ​ដល់​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ខណ្ឌទួលគោក ប្រដេញ​ឃាត់ខ្លួន​នៅត្រង់ចំណុច​មុខ​សាលា​ឥន្ទ្រ​ទេវី កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​៖ “​កាលពី​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ (​ស្រី​១​នាក់​) ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទ្រព្យសម្បត្តិ​) ចំនួន ៤ ករណី និង​ចាប់យក​វត្ថុតាង​ពាក់ព័ន្ធ បញ្ជូនមក​ការិយាល័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​”​។​

ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទ្រព្យសម្បត្តិ​) ចំនួន ៤ ករណី​មាន ៖

​ករណី​ទី​១ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​ខ្សែក​ផ្លាក​ទីន​សដាំ​ត្បូង​ពេជ្រ​) នៅ​ចំណុច​មុខផ្ទះ​លេខ​២DE0 ផ្លូវ​លេខ​១១២ កែង​ផ្លូវ​លេខ​២៣៣ ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល​១៦ និង​៣០ នាទី ។​

​ជនរងគ្រោះ​ឈ្មោះ ទូច សារី​ណា ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​លេខ ២E១ ផ្លូវ​លេខ​៥៦៦ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ សម្ភារ​បាត់បង់​ខ្សែក​ផ្លាក​ទីន​សដាំ​ត្បូង​ពេជ្រ តម្លៃ ១៩០០​ដុល្លារ​អាមេរិក ។​

​ករណី​ទី​២ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​ខ្សែក​) នៅ​ចំណុច​មុខផ្ទះ​លេខ​៩៥២ ផ្លូវ​លេខ​១២៨ ក្រុម​១៨ ភូមិ​៥ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ១៧ និង ០០ នាទី ។​

​ជនរងគ្រោះ​ឈ្មោះ លឹម សារ៉ាត់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​លេខ ១១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ករណី​ទី​៣ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​កាបូបដៃ​តូច​ពណ៌​ខ្មៅ​) នៅ​ចំណុច​មុខផ្ទះ​លេខ ៧៨ ផ្លូវ​លេខ ១៦៨ កែង​ផ្លូវ​លេខ ២៧៦ ជិត​ស្តុ​ប​វត្ត​មហាមន្ត្រី ភូមិ ៤ សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤ និង ០០ នាទី ។​

​ជនរងគ្រោះ​ឈ្មោះ វី សុ​ធឿន ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​យោធា មាន​ទីលំនៅ​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៥៧ ភូមិ​ពង្រ ឃុំ​កំពង់ស្វាយ ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។ សម្ភារ​បាត់បង់​កាបូប​ពណ៌​ខ្មៅ ចំនួន ១ ប្រាក់​ដុល្លារ​ចំនួន ៣១.០០០ ដុល្លារ​អាមេរិក ខ្សែក​មាស​ទម្ងន់ ៦​តម្លឹង អត្តសញ្ញាណប័ណ្ណ​យោធា ១​សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក ប័ណ្ណ​ប្រើប្រាស់​អាវុធ លិខិត​បញ្ជា​បេសកកម្ម និង​សម្ភារ​មួយចំនួន ។​

​ករណី​ទី​៤ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា (​ឆក់​ខ្សែក​ផ្លា​ទីន​) នៅ​ចំណុច​មុខផ្ទះ​លេខ ២៦៧ ផ្លូវ​លេខ ១៥៦ ភូមិ ១២ ក្រុម​៣៤ សង្កាត់ ទឹកល្អក់​ទី​២ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ វេលា​ម៉ោង ៨ និង ៣០ នាទី ។ ជនរងគ្រោះ​ឈ្មោះ រឿន សំនៀង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​
​ស្នាក់​នៅផ្ទះ​លេខ​៤​សេ ផ្លូវ​លេខ​២៣០ ក្រុម​១៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ សម្ភារ​បាត់បង់​
​ខ្សែក​ផ្លាក​ទីន ទម្ងន់ ៨ ជី ។​

​ជនសង្ស័យ ១-​ឈ្មោះ សោម វ៉ា​លី​សា ហៅ​ណុ​ច ហៅ​ហ្សា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​លេខ​១៣E០ ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​
​ត្រូវបាន​ឃាត់ខ្លួន​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១០ និង ៥០ នាទី នៅ​ចំណុច​ផ្លូវលំ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ អ៊ី សុ​ភ័​ក្រ​និ​ត ហៅ ឌី ណារ​ត្ន័ ភេទ​ប្រុស អាយុ ២១​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ត្រូវបាន​ឃាត់ខ្លួន​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥ និង ២០ នាទី នៅ​ចំណុច​ផ្លូវ​លេខ​៥៩២​កែង​ផ្លូវ​លេខ​៣៣៥ ភូមិ​៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ លី រ៉ាណែត ភេទ​ស្រី អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវជាតិ​លេខ​៥ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ត្រូវបាន​ឃាត់ខ្លួន​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥ និង ២០ នាទី នៅ​ចំណុច​ផ្លូវ​លេខ​៥៩២​កែង​ផ្លូវ​លេខ​៣៣៥ ភូមិ​៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់យក​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​ស ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ លេខ​ម៉ាស៊ីន ១១០៣៧០៧២ ពាក់​ផ្លាកលេខ ១HG ២៦៦៥ (​ចាប់យក​ពី​ឈ្មោះ អ៊ី សុ​ភ័​ក្រ​និ​ត ហៅ ឌី ណា​រ័ត្ន​) -​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម សេរី​ឆ្នាំ ២០២០ លេខ​តួ​-​លេខ​ម៉ាស៊ីន ៥៧៥៦៧២០ គ្មាន​ផ្លាកលេខ -​កាបូបស្ពាយ , កាបូបយួរ ចម្រុះ​ម៉ាក ចំនួន ១៣ មាន​៖ -​ម៉ាក CHI ពណ៌ ទឹកដោះគោ -​ម៉ាក LV ពណ៌ ត្នោត -​ម៉ាក MONTBLANC -​ម៉ាក LOUIS VUITTON ពណ៌ ក្រឡា​ត្នោត -​ម៉ាក COACH ពណ៌ ស -​ម៉ាក​គ្មាន​កាបូបដៃ ពណ៌ ស -​ម៉ាក AUDPIGET ពណ៌ សូកូឡា -​ម៉ាក JIN YANLI ពណ៌ ក្រហម -​ម៉ាក​ROSETTI ពណ៌ ខ្មៅ -​ម៉ាក LOUISA VUITTON ពណ៌ សូកូឡា​ក្រឡា -​ម៉ាក LV ពណ៌ សូកូឡា ,​ម៉ាក​BASTO ពណ៌ ខ្មៅ -​កាបូប​ដែក​គ្មាន​ម៉ាក -​គ្រឿងអលង្កា​កាឡៃ មួយចំនួន -​នាឡិកាដៃ​ចំនួន ២ គ្រឿង ម៉ាក ROMANSON និង​ម៉ាក EMPORD ARMANI (​ចាប់យក​ពី​ឈ្មោះ សោម វ៉ា​លី​សា ហៅ ណុ​ច ហៅ ហ្សា​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ លឹម ហុង​

spot_img
×