Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ នៅ​ដើមឆ្នាំ​២០២០​នេះ​ស្ថិតនៅក្នុង​ភាពរឹងមាំ​នៅឡើយ​

spot_img

ភ្នំពេញ ៖ ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ទៅកាន់​ទីផ្សារ​សំខាន់ៗ ក្នុង​រយៈពេល​២​ខែ ឆ្នាំ​២០២០ នេះ​បាន​បង្ហាញថា ស្ថិតនៅក្នុង​លំដាប់​រឹងមាំ​នៅឡើយ ក្នុងនោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​ប្រមាណ ៤០​ភាគរយ ខណៈ​ឆ្នាំ​២០១៩ មាន​ជាង ៤៨​ភាគរយ ជប៉ុន ១៨​ភាគរយ​ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ជាង ៧​ភាគរយ​អង់គ្លេស​ធ្លាក់ចុះ ដក ៣​ភាគរយ (-៣​ភាគរយ​)​និង​ទីផ្សារ​អាស៊ាន មាន​កំណើន​ជាង ៤១​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៩​ព្រមទាំង​ការនាំចេញ​ទៅកាន់​ប្រទេស​ផ្សេងៗ ទៀត ក៏មាន​ចំនួន​ជាង ២០​ភាគរយ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​នូវ​វឌ្ឍនភាព​នៃ​ផលិតផល​ផល​សរុប​សម្រាប់​នាំចេញ​នៅក្នុង​រយៈពេល ២​ខែ ដើមឆ្នាំ​២០២០​នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២ ៥៦៣ លាន​ដុល្លារ​អាម​រិ​ក ក្នុងនោះ​ចំពោះ​ទីផ្សារ​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក នៅតែ​បន្ត​ឈរលើ​លំដាប់​ទី​១​លើ​ការបញ្ជាទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​បន្ទាប់ពី​ប្រទេស​នាំចេញ​ចំនួន​៦​ផ្សេងទៀត ដោយ​បូ​កប​ញ្ជូ​ល​ទាំង​ប្រទេស​ក្នុង​អាស៊ាន​។​

​ទំនិញ​របស់​ប្រទេស​កម្ពុជា​ភាគច្រើន​នាំចេញ​គឺ​សម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​ធ្វើដំណើរ អង្ករ និង​ផលិតផល​កសិកម្ម​មួយចំនួន​ផ្សេងទៀត ទៅកាន់​សហរដ្ឋអាមេរិក​៕ ដោយ ៖ វីដា

spot_img
×