Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសៅរ៍ ទី ១៨ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​ងាយ​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស​ណាស់​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​និង​គិត​ឱ្យ​លំអិតលំអន់​បន្តិច​ទើប​គ្មាន​រឿង​រាវ​អាក្រក់​កើតឡើង​។

ជំនួញ ៖ លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ការរក​ផល​កម្រៃ​បើ​ឃើញថា​អ្នកដទៃ​គេ​រកបាន​កុំ​ប្រឹងរក​តាម​ពេក​ព្រោះថា​មិនអាច​ហុច​ផល​កម្រៃ​ដូច​ជាទី​ពេញចិត្ត​នោះ​ប៉ុន្មាន​ទេ​គប្បី​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ ​កម្លោះក្រមុំមាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផង​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការទំនាក់ទំនង​ការងារ​និង​ទំនាក់ទំនង​បញ្ហា​ប្រាក់កាស​ផង​។​ ទាំង​ស្ត្រី​បុរស​បើ​ចង់​ជួប​ពិគ្រោះ​ក្នុង​កិច្ចការ​អ្វីមួយ​ជាមួយ​អ្នកដទៃ​ក៏​តែង​ផ្តល់​ផល​ល្អៗ​និង​ពិសេស​អាច​រក​ផលប្រយោជន៍​ច្រើន​ដាក់ខ្លួន​ផង​។

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ការប្រកប​ការងារ​នៅថ្ងៃនេះ​មានដំណើរ​ការ​រលូន​ល្អ​តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​ផងដែរ​ពីព្រោះ​គេ​ងាយ​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ជួប​ស្ថានភាព​អាសន្ន​ផងដែរ​។​

ជំនួញ ៖ មានការ​រីកលូតលាស់​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​បន្តិច​វិញ​។

ស្នេហា ៖ កំលោះ​ក្រមុំ​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញ​កិច្ចការងារ​និង​រៀនសូត្រ​ទើប​ប្រពៃ​បំផុត​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។

ការងារ ៖​ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចរចា​ក្នុង​រឿង​អ្វីមួយ​ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​ ហើយក៏មាន​គេ​ជំនឿ​ទុកចិត្ត​និង​អាណិត​ស្រឡាញ់​ច្រើន​។

ជំនួញ ៖ លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួលផល​កម្រៃ​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផងដែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ ​រាសី​សី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​បើ​សម្រេចចិត្ត​អ្វីមួយ​ឱកាស​ភ្លាំងភ្លាត់​និង​ផល​មិនល្អ​នោះ​ក៏​តែង​រត់​ចូល​ច្រើន​ផងដែរ​។

ជំនួញ ៖ ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ភាព​ទុក្ខសោក​មកវិញ​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​ លោក​អ្នក​ត្រូវប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូចធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​ទៅ​គ្រា​ខាងមុខ​។​

ជំនួញ ៖ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​នាំឱ្យ​ពិបាក​ក្នុងការ​រែកពន់​។​

ស្នេហា ៖ ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយ​ពេល​ដោះស្រាយ​ច្រើន​ឬ​សាសង​ច្រើន​ហើយ​មានតែ​រឿង​រាវ​អាក្រក់​ថែមទៀត​៕

ឆ្នាំមមី​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​លោកអ្នក​បើ​ចង់​បំពេញការងារ​អ្វីមួយ​មិន​ថា​តូចធំ​ក៏​តែង​ឆាប់​ចប់​និង​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន​។​

ជំនួញ ៖ មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើត​​រឿង​ធំ​ហើយ​រកតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​មិន​ចេញ​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ ហេតុនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​ការឈឺ​ខ្លួនប្រាណ​ឬ​ទទួលរង​ការប៉ះទង្គិច​អ្វីមួយ​។

ការងារ ៖ ​​​​ តោង​តែ​ប្រយ័ត្នប្រយែង​ការបាត់បង់​ប្រាក់កាស​ផងដែរ​។

ជំនួញ ៖ ​​​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​អាច​ធូរ​ដល់​ថ្ងៃក្រោយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​នាំ​បញ្ហា​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​នាំ​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

ឆ្នាំវក​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​តោង​ប្រយ័ត្ន​បញ្ហា​ការងារ​ពីព្រោះថា​ងាយ​ធ្លាក់​ជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់ដែរ​។

ជំនួញ  ​​​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​គប្បី​ចេះ​ពិនិត្យ​សមាសភាព​មនុស្ស​ឱ្យបាន​ល្អិតល្អន់​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​ដែលនាំឱ្យ​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​​​​ប្រុស​ស្រី​ពុំសូវល្អ​ឡើយ​ចូរ​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​ឡូកឡំ​នាំ​កើត​បញ្ហា​ណាមួយ​ឈានដល់​ការ​ប្រេះស្រាំ ៕

ឆ្នាំរកា​

​ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖​ ​ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មានការជឿន​លឿន​​​ច្រើន​។ ​ការរស់នៅ​មាន​ភាព​សុខដុម​និង​ជួបជុំ​គ្រួសារ​ផង​។

ជំនួញ ៖ ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន ។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំច​

ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ទេ ដូចនេះ​រាល់​ការប្រកប​ការងារ​អ្វី​តោង​តែ​ចេះ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការរស់នៅ​ឬ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

ជំនួញ ៖ ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ ដូចនេះ​បញ្ហា​មិនល្អ​ងាយ​រត់​ចូល​ណាស់​ផង​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វ​តិ្ត​ភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

spot_img
×