Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូ​វីដ​១៩ ធ្វើ​ឲ្យ​ក្រសួង​អប់រំ ប្រកាស​ពន្យារពេល​នៃ​ការ​ចូលរៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​​សាធារណៈ និង​ឯកជនបន្តទៀត​

spot_img

​ភ្នំពេញ ៖ យោងតាម​សេចក្ដីណែនាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ​បានប្រកាស​ការពន្យារ​ពេល​នៃ​ការ​ចូលរៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន​និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​នៅ​ទូទាំងប្រទេស រហូតដល់​ការជូនដំណឹង​ជាថ្មី​។​

​ផ្អែក​តាម​របាយការណ៍​ស្ថានភាព​រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល ដែល​តម្រូវ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល និង​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ណែនាំ​ដល់​​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន នៅ​ទូទាំងប្រទេស ដូចតទៅ ៖

១៖ គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ (​បឋមសិក្សា ដល់​មធ្យមសិក្សា​ទុតិយភូមិ​) និង​ម​ត្តេ​យ្យ​សិក្សា ៖ ​ពន្យារពេល​នៃ​ការ​ចូលរៀន​ឡើងវិញ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ផ្សព្វផ្សាយ​នឹង​សហការ​ល្អជា​មួយ​មាតាបិតា​អ្នកអាណាព្យាបាល​សិស្ស អាជ្ញាធរ​ដែនដី ដើម្បី​ជំរុញ​គាំទ្រ​ដល់ “​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​”​ដល់​សិស្សានុសិស្ស​នៅតាម​លំនៅស្ថាន និង​សហគមន៍ តាម​មធ្យោបាយ និង​លទ្ធភាព​ជាក់ស្តែង។

​អនុវត្តន៍​ការសម្អាត​បរិវេណ​គ្រឹះស្ថានសិក្សា​ជាប្រចាំ​។ ត្រូវ​រៀបចំ​វេន​យាម​ប្រចាំការ ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​។

​លើកទឹកចិត្ត​ឲ្យ​សិស្ស​ខ្ចី​សៀវភៅ​សិក្សា​គោល ដើម្បី​លើកកម្ពស់​ស្វ័យ​សិក្សា និង​សិក្សា​ពី​ចម្ងាយ​។​

២៖ គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន (​បឋមសិក្សា ដល់​មធ្យមសិក្សា​ទុតិយភូមិ​) និង​ម​ត្តេ​យ្យ​សិក្សា​៖

​ពន្យារពេល​នៃ​ការ​ចូលរៀន​ឡើងវិញ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ បន្ត​អនុវត្តន៍​វិធានការ “​ការសិក្សា​ពី​ចម្ងាយ​និង​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​” ជាពិសេស​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ ​ស្តីពី​ការលើកកម្ពស់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត ។

​អនុវត្តន៍​ការសម្អាត​បរិវេណ​គ្រឹះស្ថានសិក្សា​ជាប្រចាំ​។​

៣៖ គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​៖ ពន្យារពេល​នៃ​ការ​ចូលរៀន​ឡើងវិញ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

​ត្រៀមលក្ខណៈ​អនុវត្តន៍ “​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​”​។

​អនុវត្តន៍​ការសម្អាត​បរិវេណ​គ្រឹះស្ថានសិក្សា​ជាប្រចាំ​។​

៤៖ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំង​សាធារណៈ និង​ឯកជន​៖ ពន្យារពេល​នៃ​ការ​ចូលរៀន​ឡើងវិញ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

​បន្ត​អនុវត្តន៍​វិធានការ “​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​” ជាពិសេស​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១៣ ខែមេសា

​ឆ្នាំ​២០២០ ស្តីពី​ការលើកកម្ពស់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​។ រៀបចំ កែលម្អ និង​អភិវឌ្ឍន៍​វេទិកា​ឌីជីថល សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដើម្បី​ផ្តល់​សេវា​អប់រំ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។

​អនុវត្តន៍​ការសម្អាត​បរិវេណ​គ្រឹះស្ថានសិក្សា​ជាប្រចាំ​។​

៥៖ មន្ទីរអប់រំ​យុវជន និង​កីឡា រាជធានី​-​ខេត្ត​៖ ផ្សព្វផ្សាយ និង​ជំរុញ “​ការសិក្សា​ពី​ចម្ងាយ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​”​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​។ បន្ត​តាមដាន និង​រាយការណ៍​ហេតុការណ៍ ដែល​អាច​កើតមានឡើង​ចំពោះ​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ​និង​ផ្តល់ព័ត៌មាន​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា រៀងរាល់ថ្ងៃ តាម​ប្រព័ន្ធ​ទំនាក់ទំនង ដែលមាន​ស្រាប់ ​ក្នុងករណី​ដែលមាន​ការសង្ស័យ​ណាមួយ​។ ដោះស្រាយ​នូវ​សំណូមពរ​របស់​ថ្នាក់មូលដ្ឋាន តាម​សមត្ថភាព និង​លទ្ធភាព​។​

៦៖ មាតាបិតា អ្នកអាណាព្យាបាល​៖ ក្រសួង​សូម​លើកទឹកចិត្ត​ដល់​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​គ្រប់រូប​ត្រូវ​បន្ត​ជំរុញ​ឲ្យ​កូនចៅ ធ្វើ​ស្វ័យ​សិក្សា​នៅតាម​ផ្ទះ សិក្សា​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ត្រូវ​មើលថែ​កូនចៅ​អនុវត្តន៍​វិធានការ​អនាម័យ និង​ចៀសវាង​ទៅ​កន្លែង​មួយចំនួន ដែល​ប្រឈម​នឹង​ការឆ្លង​ខ្ពស់​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

x

spot_img
×