Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អ្នក​រើស​ស្វាយចន្ទី​ម្នាក់​ត្រូវបាន​ហ្វូង​ក្របី​ព្រួត​វ័ធ​របួសធ្ងន់​រហូត​ដាច់​ប្រដាប់ភេទ​

spot_img

​ក្រចេះ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ហ្វូង​សត្វ​ក្របី​ចំនួន​៥​ក្បាល បាន​ព្រួត​ដេញ​វ័ធ​បុរស​ម្នាក់ ដែល​កំពុងតែ​ដើរ​រើស​គ្រាប់ស្វាយចន្ទី នៅក្នុង​ព្រៃ​ចម្ការ​ស្វាយចន្ទី នៅ​ខាងក្រោយ​ភូមិ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​លើ​រាងកាយ រហូត​ដាច់​ប្រដាប់ភេទ​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា បុរសរងគ្រោះ​ឈ្មោះ​ស្រ៊ុ​យ សីហា អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។​

​នៅ​ថ្ងៃកើតហេតុ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ បុរសរងគ្រោះ​បាន​ទៅ​ចម្ការ​នៅ​ខាងក្រោយ​ភូមិ ដើម្បី​រើស​ស្វាយចន្ទី​។ នៅពេល​កំពុង​រើស ក៏​ឃើញ​ហ្វូង​សត្វ​ក្របី​ចំនួន​៥​ក្បាល នៅក្នុង​ចម្ការ ស្វាយ​បុរសរ​រងគ្រោះ​ក៏​ដើរទៅ​ដេញ តែ​ក៏ត្រូវ​ហ្វូង​សត្វ​ក្របី​ទាំងនោះ ព្រួត​ដេញ​វ័ធ បណ្តាល​ឲ្យ​រងគ្រោះ​ដាច់រយះ​ពេញ​រាងកាយ ពិសេស​នោះ​រងគ្រោះ​រហូត​ដាច់​ប្រដាប់ភេទ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×