Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក៏ត្រូវ​ផ្អាក​ដែរ​

spot_img

​ភ្នំពេញ​៖ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល សម្រាប់​ឆ្នាំ​២០២០ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តកំពង់ធំ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក ដើម្បី​ចូលរួម​ទប់ស្កាត់​និង​ការពារ​ការរីក​រាលដាល នៃ​ជំងឺឆ្លង COVID-19​។​នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២០​។​

​ក្រសួងព្រះបរមរាជវាំង បាន​ឲ្យ​ដឹងថា ការផ្អាក​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល សម្រាប់​ឆ្នាំ​២០២០ យោងតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់​ខ្ពស់បំផុត នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវី​ត​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ឈ្វេងយល់​អំពី​ទុក្ខលំបាក នៃ​ផលប៉ះពាល់​ពី​ជំងឺ​រលោក​ផ្លូវដង្ហើម COVID-19 ដែល​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏​កំពុង​រង​ផលប៉ះពាល់​នេះដែរ​៕

ដោយ​៖​កូ​ឡាប​

spot_img
×