Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​កំពុង​ជួប​ករណី​កូ​វីដ​-១៩ ស្រប​ពេលដែល​ជនខិលខូច នាំចូល​ផលិតផល​គ្មាន​ច្បាប់​មក​កម្ពុជា​កាន់​កើនឡើង​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងថា កម្ពុជា​កំពុង​ជួប​ជំងឺ កូ​វីដ​-១៩ ក៏មាន​ជនខិលខូច​មួយចំនួន បាន​លួច​នាំចូល និង​ចែកចាយ​នូវ​ឧបករណ៍​បរិក្ខារ​ពេទ្យ ដូចជា អាល់កុល ជែ​ល សារធាតុ​សម្លាប់​មេរោគ ដែល​គ្មាន​ប្រភព​ច្បាសលាស់ មក​កម្ពុជា ហើយ គណៈកម្មាធិការ ក៏បាន​បង្ក្រាប​ទាន់ពេលវេលា​ផងដែរ​។​

​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សហការ​ជាមួយ ក្រុមហ៊ុន ធី អ អ៊ី អ៊ី​ម​ផ​ក អិ​ច​ផត ឯ​.​ក នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្ដីការ ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍ មៀ​ច សុផាន់​ណា បាន​ឲ្យ​ដឹងថា ក្នុង​ក្នុងស្ថានភាព កូ​វីដ​-១៩ កើតមានឡើង​នៅ កម្ពុជា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះបង្ក្រាប​បទល្មើស ផលិតផល​គ្មាន​ច្បាប់ ដូចជា អាល់កុល ជែ​ល ជាដើម បាន​ច្រើន​ករណី​ផងដែរ​។​

​ឯកឧត្តម មានប្រសាសន៍ថា “​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ខណៈពេលដែល​សក​ល​លោក ក៏ដូចជា ប្រទេស​កម្ពុជា​កំពុង​ជួប​មាន​ករណី​ជំងឺ កូ​វីដ​-១៩ ដែល​ស្ថិតក្នុង ស្ថានភាព ដ៏​ពិបាក​នេះ ក៏មាន​ជនខិលខូច​មួយចំនួន បាន​លួច​នាំចូល និង​ចែកចាយ នូវ​ឧបករណ៍ បរិ​ក្ខ​រ​ពេទ្យ អាល់កុល ជែ​ល និង​សារធាតុ សម្លាប់​មេរោគ ដែល​គ្មាន ប្រភព​ច្បាសលាស់ គ្មាន​គុណភាព​គ្រប់គ្រាន់ ដោយ​ពុំទាន់​ទទួល បាន​លិខិត អនុញ្ញាត​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​នៅឡើយ​ទេ ហើយ​សកម្មភាព​ទាំងនេះ គឺជា​អំពើ​ល្មើសច្បាប់ ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង​”​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បន្ដ​លើ​ឡើង​ថា ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា ក្រុមហ៊ុន​ដែលមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ គឺ​ត្រូវតែទទួលស្គាល់ និង​លើកទឹកចិត្ត​ឲ្យ​បន្ដសកម្មភាព​ធុរកិច្ច​របស់ខ្លួន ឲ្យ​បាន​កាន់តែ​រីកចម្រើន​ថែមទៀត​។ ឯកឧត្តម​បន្ថែមថា ប្រជាពលរដ្ឋ​ដែល​ពុំទាន់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ត្រូវ​ប្រញាប់​ទៅ​បំពេញបែបបទ​ចុះបញ្ជី​ស្នាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់ ទទួលបាន​នូវ​ផលិតផល និង​សេវាកម្ម​ដែលមាន​គុណភាព​ហើយ​ស្របច្បាប់​។​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​ការរីក​រាលដាល នៃ​ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់ ដែល​ប៉ះពាល់​សុខភាព និង​សុវត្ថិភាព​សង្គម ទើប គ​.​ប​.​ផ​.​ក រៀបចំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សហការ រវាង គ​.​ប​.​ផ​.​ក និង​ក្រុមហ៊ុន គឺ​ដើម្បី​ធ្វើ​កិច្ចសហការ​រួមគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​ការនាំ​ចូល ការផលិត និង​ការ​ចែកចាយ​នូវ​ផលិតផល ដែល​ក្លែងក្លាយ និង​ខុសច្បាប់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​ស្របច្បាប់ របស់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម និង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​បុព្វហេតុ និង​បេសកកម្ម​ថែរក្សា​លើកកម្ពស់​សុខភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​នាឱកាស​នោះ លោកស្រី តែ ស៊ូ​អេង អគ្គនាយិកា​ក្រុមហ៊ុន ធី អ អ៉ី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ធី អ អ៉ី គឺជា​ក្រុម​ម​ហ៊ុន​ស្របច្បាប់ ដែល​បាន​នាំចូល​ផ្តាច់មុខ និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង ចំណីអាហារ និង​ផលិត​ជំនួយ​សុខភាព ពី​បណ្តា​ប្រទេស​នៅ​ប៉ែក​អា​ស៉ី និង​អឺរ៉ុប មានដូចជា​ប្រទេស​អ៉ី​តា​លី ថៃ កូរ៉េ បារាំង ជាដើម​។ លោកស្រី បាន​បន្តថា ក្រុមហ៊ុន​បានរួម​ចំណែក​លើកស្ទួយ​វិស័យ​អប់រំ ថែរក្សា​ការពារ​បរិស្ថាន យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ផលិតផល​ក្លែងក្លាយ និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត ដែល​យើង​អាចធ្វើ​ទៅបាន ដើម្បី​សង្គមជាតិ​យើង​។​

​គូសបញ្ជាក់​ផងដែរ គណៈកម្មាធិការ បាន​ប្រតិបត្តិ​ការបង្ក្រាប និង​បំផ្លាញចោល​ផលិតផល​ខុសច្បាប់​ជាច្រើនលើក និង​មាន​ចំនួន​រាប់រយ​តោន​រួមមានៈ ផលិតផល​ឱសថ គ្រឿងសំអាង ផលិតផល​ប្រើប្រាស់ និង​គ្រឿងឧបភោគ​-​បរិភោគ​ខុសច្បាប់ និង​ខូចគុណភាព​ជាច្រើន​សន្ធឹក​សន្ធាប់ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ជាច្រើន​នាក់​ផងដែរ ៕​

ដោយ​៖​កូ​ឡាប​

spot_img
×