Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​សហគ្រាស​ឈ្មោះ វ៉ា​យ មេ​ដ លក់​ថ្នាំពេទ្យ​ក្លែងក្លាយ ដកហូត​ថ្នាំ​ខូចគុណភាព​ចំនួន ១៨​មុខ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះបង្ក្រាប​ទីតាំង​លក់​ថ្នាំពេទ្យ​មួយកន្លែង នៅ​សង្កាត់​បឹងទំពុន ដោយបាន​ធ្វើការ​ដកហូត​ថ្នាំ​ចំនួន ១៨​មុខខូច​គុណភាព និង​ចំនួន​១២​មុខ​ទៀត មិនទាន់មាន​កញ្ចប់​វេ​ប​ខ្ចប់​ត្រឹមត្រូវ​។ ទីតាំង​លក់​ថ្នាំពេទ្យ ខាងលើនេះ គឺ​សហគ្រាស​ឈ្មោះ វ៉ា​យ មេ​ដ (​ខេ​ម​បូ​ឌា​) អាសយដ្ឋាន #២៧ ផ្លូវ ៥BT ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែលមាន​ហានិភ័យ​ខ្ពស់ (​គ​.​ប​.​ផ​.​ក​) នៅ​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ មន្ដ្រី​សុខាភិបាល និង​អាជ្ញាធរ​ដែនដី ក្រោម​ការសម្របសម្រួល​ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​លក់​ថ្នាំពេទ្យ​មួយកន្លែង នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​មន្ដ្រី​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែលមាន​ហានិភ័យ​ខ្ពស់ (​គ​.​ប​.​ផ​.​ក​) ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​នេះ ដោយសារតែ​ទីតាំង​នេះ​លក់​ថ្នាំ​ខូច​សុពលភាព ខុស​ស្ដង់ដារ ជិត​ខូច​សុពលភាព និង​ថ្នាំ​ដឹក​ក្រោម​កម្ដៅ​៣០​ដឺ​ក្រេ ធ្វើ​ឲ្យ​ខូចគុណភាព​ថ្នាំ​។ ជា​លទ្ធផល​ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែលមាន​ហានិភ័យ​ខ្ពស់ បានធ្វើ​ការដកហូត​ថ្នាំ​ចំនួន ១៨​មុខខូច​គុណភាព និង​ចំនួន​១២​មុខ​ទៀត មិនទាន់មាន​កញ្ចប់​វេ​ប​ខ្ចប់​ត្រឹមត្រូវ​។ រាល់​ឱសថ​ស្ដុក និង​ចែកចាយ នៅក្នុង​ទីតាំង​នេះ ពុំបាន​អនុវត្ដ​តាម​បច្ចេកទេស របស់​ក្រសួងសុខាភិបាល​ទេ និង​ធ្វើ​ឲ្យ​ឱសថ​នោះ រក្សា​ក្នុង​ទីតាំង​ដូចជា ឱសថ​ក្នុង​ឃ្លាំង​មាន​សី​តុ​ណ្ណ​ភាព​២៩​អស្សារ​សេ និង​មាន​សត្វ​កណ្ដៀ​ធ្វើ​សម្បក​កេស​ឱសថ​ជាង​១០០​ប្រអប់​។ ឱសថ​ដឹក​តាម​រថយន្ដ​មាន​សី​តុ​ណ្ណ​ភាព​៣៧​អង្សារ​សេ​ចំនួន​១០​កេស និង​១៦​ប្រអប់​។ នៅក្នុង​ប្រអប់​មិនមាន​ការណែនាំ​របៀប​ប្រើ​ជា​ភាសា​ខ្មែរ រក្សាទុក​ថ្នាំ​ហួស​សុពលភាព និង​ជិត​ហួស​សុពលភាព​។ បញ្ជិកា​៨២​មុខ ក្នុងនោះ ហួស​សុពលភាព​ចំនួន​១៤​មុខ​។ ក្រៅពី​សម្ភារ​វត្ថុតាង​ខាងលើនេះ ពុំមាន​ការដកហូត​អ្វី​ទៀតឡើយ​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×