Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​អាជីវ​ករលក់​អាល់កុល​លាងដៃ​ក្លែងក្លាយ​

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈកាល​កន្លងមក​នេះ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ចុះ​ពិ​និត្យនៅ​ទីតាំង​លក់​ឱសថ​និង​ទំនិញ​ជាច្រើន​កន្លែង ដោយបាន​រកឃើញ​ទឹក​អាល់កុល​លាងដៃ លក់​តាម​ទីផ្សារ​រហូតដល់​ទៅ​៨០​តោន បានធ្វើ​ពី​សារធាតុ​មេ​តា​ណុល ដែល​បង្កបញ្ហា​ខាតបង់​ថវិកា និង​ប៉ះពាល់​ដល់​សុខភាព របស់​អ្នកប្រើប្រាស់​។​

​តាមរយៈ​សេចក្តីជូនដំណឹង​ស្តីពី​ការរកឃើញ​សារធាតុ​មេ​តា​ណុល​ក្នុង​ផលិតផល​អាល់កុល​លាង​សម្អាត​ដៃ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា កន្លងមក​អគ្គនាយក​ដ្ឋា​ន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​គុណភាព អាល់កុល​លាង​សម្អាត​ដៃ ដែល​កំពុងតែ​ចរាចរ និង​ចែកចាយ​នៅ​ទីផ្សារ និង​នៅតាម​ទីកន្លែង​ផ្សេងៗ​ទៀត​។ តាមរយៈ​កិច្ចប្រតិបត្តិការ​នេះ បាន​រកឃើញ​មាន​ការលួចបន្លំ​ប្រើប្រាស់ នូវ​សារធាតុ​មេ​តា​ណុល​ជាច្រើន ធ្វើជា​អាល់កុល​លាង​សម្អាត​ដៃ សម្រាប់​កម្ចាត់​មេរោគ​កូ​វីដ​-១៩ រហូត​ជាង ៨០​តោន​។ បញ្ហា​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ថវិកា​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​។​

​ក្រសួងពាណិជ្ជកម្ម សូម​ធ្វើការ​អំពាវនាវ និង​ទទូច​ស្នើ​សុំឱ្យ​អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន​-​សហគ្រាស និង​បុគ្គល ដែល​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​ដែល​ប្រើប្រាស់​សារធាតុ​មេ​តា​ណុល បញ្ឈប់​ការដាក់​លក់ និង​ចែកចាយ​ផលិតផល​ទាំងនោះ​នៅក្នុង​ទីផ្សារ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ទាំងមូល​។​

​ក្នុងករណី​ដែល​ក្រសួងពាណិជ្ជកម្ម នៅតែ​ពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និង​បុគ្គល​ណាមួយ​នៅតែ​ឆ្លៀតឱកាស​លក់ និង​ចែកចាយ​ទឹក​អាល់កុល​ធ្វើ​ពី​មេ​តា​ណុល ក្នុងអំឡុងពេល​កម្ពុជា​កំពុង​ជួបប្រទះ នឹង​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងពាណិជ្ជកម្ម នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

មេ​តា​ណុល គឺជា​ប្រភេទ​អាល់កុល​ពុល គ្មាន​ពណ៌ ថ្លា គ្មាន​ក្លិន ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ទៅនឹង​អាល់កុល​ធម្មតា (​អេ​ទីល​អាល់កុល​) ដែល​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ជា​សារធាតុ​រំលាយ​។ មេ​តា​ណុល ជា​សារធាតុ​រលាយ​ក្នុង​ទឹក​ទាំងស្រុង ហើយ​ងាយ​ឆាបឆេះ​។ ជាទូទៅ​សារធាតុ​នេះ​នៅលើ​ទីផ្សារ​មានឈ្មោះ​ពាណិជ្ជកម្ម​ផ្សេងៗ​គ្នា ដូចជា មេ​ទីល​អាល់កុល (Methyl Alcohol) មេ​ទីល​អ៊ី​ដ្រា​ត (Methyl hydrate) មេ​ទីល​អ៊ី​ដ្រុ​ក​ស៊ីត (Methyl hydroxide) មេ​ទីល​ឡុ​ល (Methylol), Wood Naphtha និង Wood Spirit ។​ល​។​

​យោងតាម​សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក សារធាតុ​មេ​តា​ណុល មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ជា​សារធាតុ​ផ្សំ​សកម្ម នៅក្នុង​ការផលិត​សារធាតុ​លាង​សម្អាត​ដៃ​ឡើយ​។​

​ផលប៉ះពាល់​មេ​តា​ណុល​ទៅលើ​សុខភាព​តាមរយៈ​ការ​ស្រូប​ចូល ជ្រាបចូល​តាម​ស្បែក ឬ​ការ​លេប​ចូល ក្នុងនោះ​សម្រាប់​រយៈពេល​ខ្លី វា​នឹង​ធ្វើឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ងងុយដេក ច្រ​បូល​ច្របល់ បាត់ស្មារតី ក្អួត រំខាន​ដល់​ការរំលាយ​អាហារ និង​ធ្វើឱ្យ​ស្រវាំងភ្នែក​។ រយៈពេល​វែង វា​អាច​ពុល​ដល់​ប្រព័ន្ធ​រាងកាយ ខូច​ដល់​ប្រព័ន្ធ​ខួរក្បាល ការមើលឃើញ​ចុះខ្សោយ ឬ​ស្រវាំង និង​អាច​ងងឹត​ទាំងស្រុង​។ គ្រោះថ្នាក់​ដល់​ស្លាប់ ប្រសិនបើ​មានការ​ដាក់​លាយ​ជាមួយ​ស្រា ឬ​ជាមួយ​ភេសជ្ជៈ​ផ្សេងៗ​។ ករណី​ពុល​ស្រា ធ្លាប់មាន​កើតឡើង​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​យើង ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ដែល​និយម​ផឹកស្រា​។​

​សូមបញ្ជាក់ថា អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ដែលជា​សារធាតុពុល​មិនអាច​យក​ប្រើប្រាស់ ក្នុងការ​កំចាត់​មេរោគ​សរុប​ជាង ៦​ម៉ឺន ៤​ពាន់​លីត្រ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​បំផ្លាញចោល​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ទីតាំង​ស្ថា​នី​យ៏​បូមទឹក​ស្អុយ​ទី​១ ទំនប់​កប់​ស្រូវ ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម ឌឹ​ម ថេ​ង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា នៅក្នុងពេល​ស្ថានភាព​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុងតែជួបប្រទះ នូវ​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩ តម្រូវការ​អាល់កុល ដើម្បី​ប្រើប្រាស់​ជា​សារធាតុ​សម្រាប់​លាង​សំអាត​ដៃ កំចាត់​មេរោគ បាន​កើនឡើង​យ៉ាងខ្លាំង ដែលជា​ហេតុដែល​បង្កឱ្យមាន​ការ​ឆ្លៀតឱកាស​កេងចំណេញ​ផ្នែក​សេដ្ឋកិច្ច ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន ដោយ​លួច​បន្លំ​ចែកចាយ នូវ​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ដែលជា​សារធាតុពុល មិនអាច​យកទៅ​ប្រើប្រាស់ ក្នុងការ​កម្ចាត់​មេរោគ និង​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នកប្រើប្រាស់​។ ក្នុងនោះដែរ អគ្គនាយក ក​.​ប​.​ប​. ដែលមាន​អាណត្តិ​ផ្តល់​ដោយ​ច្បាប់​បាន បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប បានជា​បន្តបន្ទាប់​នូវ​សារធាតុ​មេ​តា​ណុល​ទាំងនេះ ដែល​ជនខិលខូច​ដាក់លក់​ក្នុង​រូប​ភាពជា​អាល់កុល​សម្រាប់​ប្រើប្រាស់​កំចាត់​មេរោគ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​ភាន់ច្រឡំ​ជា​អាល់កុល​ពិត​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក៏បាន​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​អាជីវក​រទាំង​អស់ មេត្តា​ចូលរួម​សហការ និង​ស្វែងយល់​អំពី​ការ ប្រកប​អាជីវកម្ម ដោយ​ការទទួលខុសត្រូវ ជៀសវាង​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​៕​

ដោយ​៖​កូ​ឡាប​

spot_img
×