Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ឧ​ទ្យា​នុ​រក្ស រកឃើញ​កន្លែង​ធ្វើ​អាវុធ សម្រាប់​ការ​បរបាញ់​សត្វ ត្រូវបាន​រឹបអូស រួមទាំង​កាំបិតផ្គាក់​មួយឈុត អន្ទាក់ និង​កាំភ្លើង​អាកា​

spot_img

​ភ្នំពេញ​៖ អង្គការ Wildlife Alliance Cambodia បាន​ឲ្យ​ដឹងថា ការ​ល្បាត​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​រវៀង របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កាលពី​សប្តាហ៍​មុន ដោយបាន​រំលឹកថា ការគំរាមកំហែង ពី​អ្នក​បរបាញ់​សត្វព្រៃ គឺ​ពិត​ជាមាន​ច្រើន​ខ្លាំង​មែនទែន​។

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​រឹបអូស​នូវ​កាំភ្លើង AK-47 ចំនួន​មួយ​ដើម រួម​ជាមួយនឹង​គ្រាប់រំសេវ រណារយន្ត​ចំនួន​៤​គ្រឿង និង​អន្ទាក់​ដែក​ជាច្រើន ដែល​បាន​កាន់កាប់​ដោយ​ជនល្មើស​។ កន្លែង​ធ្វើ​អាវុធ​សម្រាប់​ការ​បរបាញ់​សត្វ ត្រូវបាន​រឹបអូស រួមទាំង​កាំបិតផ្គាក់​មួយឈុត ភស្តុតាង​សំខាន់ ដែល​ជនល្មើស បាន​ប្រើប្រាស់​អាវុធ ដើម្បី​បរបាញ់​សត្វព្រៃ ដែល​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា រឺ​ត្រូវបាន​ផ្ញើ​ទៅ​ឈ្មួញកណ្តាល សម្រាប់​ការ​ចរាចរ​ឆ្លងទៅ​ប្រទេស​វៀតណាម ឬ​ប្រទេស​ចិន​។​

​កាំភ្លើង​ច្នៃ​ជាច្រើន ត្រូវបាន​រឹបអូស​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ជាមួយគ្នានេះដែរ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បានធ្វើការ​រឹបអូស​កាំភ្លើង​ជាង​៧០០​ដើម បើ​គិត​ចាប់តាំងពី​បង្កើត កម្មវិធី​ការពារ​ព្រៃ​ទឹកភ្លៀង ជួរ​ភ្នំ​ក្រវ៉ា​ញ​ក្នុង​ឆ្នាំ​២០០២​មក​។ នេះ​មិនមែនជា​លើកដំបូង​នោះទេ សម្រាប់​ការដកហូត​កាំភ្លើង​វែង​ដូចជា AK-47 ប៉ុន្តែ​ជនល្មើស​ខ្លះ កំពុង​រក្សា​អាវុធ​ទាំងនេះ ទុក​ដែល​បង្ក​ឲ្យ​មានការ​គំរាមកំហែង​ជាច្រើន ជាង​កាំភ្លើង​ច្នៃ​។ កាំភ្លើង​ដូចជា​ប្រភេទ AK-47 អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ជនល្មើស គឺជា​ផ្នែក​មួយ​នៃ​កលល្បិច​បំភិតបំភ័យ​របស់​ពួកគេ​។​

​កាំភ្លើង​នឹងត្រូវ​បាន​ទុក​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដូចដែល​ពួកគាត់ កំពុង​បន្ត​ការពារ​តំបន់​ទេសភាព​ព្រៃ​ទឹកភ្លៀង​ជួរ​ភ្នំ​ក្រវ៉ា​ញ លើ​ផ្ទៃដី​ទំហំ​១,៥​លាន​ហិកតា ពី​ការគំរាមកំហែង​ជំនួញ​សត្វព្រៃ និង​ការបំផ្លាញ​ព្រៃឈើ​។ អាវុធ​ដែល​រឹបអូស បានបង្ហាញ​ឲ្យ​ពី​ការ​សារសំខាន់ នៃ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ រួមទាំង​ការបណ្តុះបណ្តាល យ៉ាង​ហ្មត់ចត់ ដើម្បី​ឲ្យ​ប្រា​ដក​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បំពាក់​សម្ភារ​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ណាមួយ ដែល​កំពុង​ប្រឈម ក្នុង​បន្ទាត់​ការងារ​របស់​ពួកគាត់​៕​

ដោយ​៖​កូ​ឡាប​

spot_img
×