Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ផ្តល់​សម្ភារ​មួយចំនួន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង សម្រាប់​ប្រើប្រាស់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩

spot_img

​បាត់ដំបង​៖ ក្រសួងយុត្តិធម៌ បាន​នាំ​សម្ភារ​ប្រើប្រាស់​មួយចំនួន ដែលជា​អំណោយ​របស់ ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បេសកកម្ម​ពិសេស និង​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រួមមាន អាវ សម្រាប់​គ្រូពេទ្យ​ចំនួន ១០០ វ៉ែនតា​ការពារ​សម្រាប់​គ្រូពេទ្យ​ចំនួន ១០០ ម៉ាស ៣៥០០​និង​ជែ​ល​លាងដៃ ៣៦០ លីត្រ ផ្ដល់​ជួន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​សម្រាប់​ប្រើប្រាស់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។​

​ពិធី​ប្រគល់​សម្ភារ​នេះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតន អភិ​បា​​ល​ខេត្តបាត់ដំបង និង​លោក នួន សាន ព្រះរាជអាជ្ញា​ជា​តំណាង​ឲ្យ​ក្រសួងយុត្តិធម៌ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត លោក ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត និង​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ជាច្រើន​នាក់​ផងដែរ​។​

​លោក កាក់ សិលា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម អង្គ វង្ស វ​ឌ្ឍ​នា និង​ឯកឧត្តម កើត រិ​ទ្ធ ដែល​បានគិត​គូរ​ដល់​ក្រុមគ្រូពេទ្យ​ជួរ មុខ និង​បានផ្តល់​សម្ភារ​មួយចំនួន ដល់​ក្រុមគ្រូពេទ្យ​ក្នុង​បំពេញបេសកកម្ម​ព្យាបាល បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​កូ​វីដ ១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​ជំងឺ​កូ​វីដ ១៩ កំពុង​រាតត្បាត​ជា​សាកល ហើយ​ប្រទេស​កម្ពុជា​យើង​ក៏មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ នេះដែរ​។ ដោយឡែក​ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វិដ ១៩ ចំនួន ៨ នាក់ ស្រី ២ នាក់ និង​ជាសះស្បើយ​ចំនួន ៧ នាក់ នៅសល់​ចំនួន ១ នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង៕

ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×