Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ ៣ នាក់​ នៅ​កូរ៉េខាងត្បូង ឆ្លង​ជំងឺ​កូ​វីដ ១៩ ជា​វិញ​ហើយ​

spot_img

​ភ្នំពេញ​៖ បើតាម​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​ថា ពលរដ្ឋ​ខ្មែរ ៣ នាក់ ឆ្លង​កូ​វីដ ១៩ នៅ​កូរ៉េខាងត្បូង ជា​វិញ​ហើយ​។ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ បាន​បញ្ជាក់ថា ពួកគាត់ បានរៀបចំ​បែបបទ ដើម្បី​ចេញពី​មន្ទីរពេទ្យ​តាំងពីព្រឹក​មិញ ហើយ​ឥឡូវ​អ្នក​ទាំង​៣ បានមក​ដល់ផ្ទះ​ដោយ​សុវត្ថិភាព​។​

​ឯកឧត្តម​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​ថ្លែងថា ដំណឹង​ល្អ​មួយ​ពី​កូរ៉េ​ថ្ងៃនេះ​។ អ្នកជំងឺ COVID19 នៅ​កូរ៉េ​ជនជាតិខ្មែរ​ទាំងបី​នាក់ បានជា​សះស្បើយ​ពី​ជំងឺ​ហើយ គ្រូពេទ្យ​ក៏បាន​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ​បន្ទាប់ពី​ពិនិត្យ ២​ដង​ជាប់​គ្នា​ថា​អស់​មេរោគ​។ ពួកគាត់​បានរៀបចំ​បែបបទ​ដើម្បី​ចេញពី​ពេទ្យ​តាំងពីព្រឹក​នេះ ហើយ​ឥឡូវ​អ្នក​ទាំងបី បានមក​ដល់ផ្ទះ​ដោយ​សុវត្ថិភាព​។ គ្រូពេទ្យ​បាន​ផ្តាំ​ថា ក្នុងករណី​ពេល​ត្រឡប់មកផ្ទះ​វិញ ក្នុង​មួយ​សប្ដាហ៍​នេះ ប្រសិនបើ​មាន​អាការ​ចេញ​ជា​រោគសញ្ញា​ជំងឺ​នេះ​ឡើងវិញ ត្រូវ​ផ្ដល់ដំណឹង​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​បន្តទៀត​។​

ក្នុងចំណោម​អ្នក​ទាំង​៣​នោះ គឺ​ម្នាក់​ជា​ស្ត្រី អាយុ​២៣​ឆ្នាំ បាន​ឆ្លង​កូ​វីដ​-១៩ ពី​ស្វាមី​របស់​នាង ជា​ជនជាតិ​កូរ៉េ ហើយ​ម្នាក់ទៀត ជា​ស្ត្រី​អាយុ​៤៦​ឆ្នាំ ដែលជា​ម្តាយ​របស់​នាង និង កូនប្រុស (​កូនកាត់​) អាយុ​ជាង​៣​ខែ​របស់​នាង ក៏​ឆ្លង​ពី​ស្វាមី​ដែរ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×