Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រពឹសដៃ​ជាប់​ខ្នោះ ដោយសារ​យក​ដុំថ្ម គប់​ទៅលើ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ បែក​កញ្ចក់​ខ្ទេច​

spot_img

ព្រៃវែង​៖ មន្ត្រី​ជំនាញ​អាវុធហត្ថ​ខេត្តព្រៃវែង បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ក្មេង​ទំនើង​៣​នាក់ ក្នុងចំណោម​បក្ខពួក​ប្រហែល​១០​នាក់ ​ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង បានធ្វើ​សកម្មភាព គប់​ដុំថ្ម​ទៅលើ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​បណ្ដាលឱ្យ​បែក​កញ្ចក់​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​មន្ត្រី​ជំនាញ​អាវុធហត្ថ​ខេត្ត​កំពុង​បន្ត​នីតិវិធី​។​

​សូមបញ្ជាក់ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឈួន គឹម​សាន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត វេលា​ម៉ោង២២ និង ១៨​នាទី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍​មាន​មនុស្ស​១​ក្រុម​មាន​គ្នា​ប្រហែល ១០​នាក់​ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង បានធ្វើ​សកម្មភាព គប់​ដុំថ្ម​ទៅលើ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​បណ្ដាលឱ្យ​បែក​កញ្ចក់ ម្ចាស់​មានឈ្មោះ កែប រតនា ភេទ​ប្រុស រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​បន្ទាប់ពី​គប់​បែក​កញ្ចក់​រួច​ម្ចាស់​រថយន្ត​ដេញតាម​ចាប់បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ព្រាប ពិសាល ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ​រស់នៅ​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​បានប្រគល់​ជនសង្ស័យ​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​និង​ដាក់​ពាក្យបណ្តឹង​ទៅលើ​ពួកក្រុម​ជនសង្ស័យ ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ខាងលើ ហើយ​បាន​រត់គេចខ្លួន​ក្រោយ​ពេលធ្វើ​សកម្មភាព​រួច​។​

​ដោយមាន​បទបញ្ជា​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​បានការ​សម្របសម្រួល​នីតិវិធី​ពី លោក ប៊ូ ប៊ុនហាង​ព្រះរាជអាជ្ញា​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ កម្លាំង​កា​រិ​យ៉ា​ល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ពាម​រក៍ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ត្រី ឈួន ឬ​ទ្ធី មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាម​រក៍ បានធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ចំនួន ២​នាក់​បន្ថែមទៀត ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ​រួមមាន​៖ ឈ្មោះ សុខ រដ្ឋា ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អ​ក្ន​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​,​ឈ្មោះ មាន វាសនា ភេទ​ប្រុស អាយុ​២០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

​វត្ថុតាង​ដកហូត​រួមមាន​ម៉ូតូ ១​គ្រឿង​, ទូរស័ព្ទដៃ ១​គ្រឿង​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×