Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ​៣​នាក់​លង់ទឹក​ស្លាប់ ពេល​រាវ​គ្រុំ​នៅក្នុង​ទឹក​បឹង​រលួស​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​ពញាឮ បាន​រាយការណ៍​ថា មាន​កុមារ​លង់ទឹក (​ស្លាប់​)៣​នាក់ ដែល​កើតហេតុ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៤០​នាទី នៅ​ចំណុច​បឹង​រលួស ភូមិ​ពង្រ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​នគរបាល​ស្រុក​ពញាឮ បាន​រៀបរាប់ថា “​សង្វេក​ពន់ពេក​.​ហរ​ទ័យ​ភាំង​ស្លុត​.​ម្តាយ​ឯណា​មិន​ស្រណោះ​?​ព្រឹក ថ្ងៃ នៅ​ជាមួយគ្នា​សោះ​! ចន្លោះ​ភ្លេច​ស្ងួន​. តែមួយ​ប៉​ព្រិច​ភ្លែ​ក​. ។ ពុក ម៉ែ បង ប្អូន បើ​មាន​កូនតូច បាត់​ភ្លាម​ឆាប់​រក . មិនត្រូវ​ទុកចោល អោយ​ឆ្ងាយ​ពី​ភ្នែក​.
​ស្រះ បឹង ពាង ធុង ព្រី​ភ្លើង​. របស់​មុត​ស្រួច ភេសជ្ជៈ ឱសថ សោរ​ឡាន ម៉ូតូ ក្មេង​ឆ្លាត រ​ពិស កុំ​ប្រហែស​”​។​

​ជនរងគ្រោះ​ចំនួន​៣​នាក់​(​ស្លាប់​)៖ ១ ឈ្មោះ​អេង ស៊ា​ង​លី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​។ ២ ឈ្មោះ​អុល សត្យា ភេទ​ប្រុស អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស​។ ៣ ឈ្មោះ​ជួប តុលា ភេទ​ប្រុស អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស ជនរងគ្រោះ​ទាំងបី​នាក់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​នគរបាល​បានបញ្ជាក់​ពីស​ភាព​រឿងហេតុ​៖ នៅ​ថ្ងៃ ខែ ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ​
​ក្មេងប្រុស​ទាំងបី​នាក់ បាននាំគ្នា​ជិះ​កង់​ទៅ​រាវ​គ្រុំ នៅក្នុង​ទឹក​បឹង​រលួស ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ពង្រ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។ ដោយបាន​បាត់​កូន​យូរពេក ឪពុកម្តាយ​បាននាំគ្នា​ដើររក​កូន​របស់ខ្លួន ប៉ុន្តែ​រក​ពុំ​ឃើញ​។ លុះ​រហូតដល់​វេលា​ម៉ោង​១៦​និង​៤០​នាទី ឪពុកម្តាយ បាន​នាំ​បងប្អូន និង​អ្នក​នៅ​ជិតខាង​ដើរ រក​កូន​ម្ដងទៀត នៅតែ​មិនឃើញ ក្នុងខណៈ​ពេលនោះ​ឪពុក​ជនរងគ្រោះ និង​អ្នកជិតខាង​បាននាំគ្នា ចុះទៅ​រាវរក​ជនរងគ្រោះ នៅក្នុង​ទឹក​បឹង​រលួស រួចហើយ​បាន​ប្រទះឃើញ ជនរងគ្រោះ​ទាំងបី​នាក់​នោះ លង់ទឹក​ស្លាប់​តែម្តង​។ បន្ទាប់មក​ក្រុមគ្រួសារ បាន​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​កូ​ឡាប​

spot_img
×