Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ចំណាកស្រុក មកពី​ប្រទេស​ថៃ​ចំនួន​២០​នាក់​ទៀត បានមក​ដល់ទី​តាំង​ច​ត្តា​ឡី​ស័ក ក្នុង​ក្រុង​ដូន​កែវ​

spot_img

​តាកែវ​៖ ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​ចំនួន ២០​នាក់​ទៀត ត្រូវ​រថយន្ត​កងកម្លាំង​ដឹកជញ្ជូន​ពី​ព្រំដែន​ប្រទេស​ថៃ មកដល់​ទីតាំង​ច​ត្តា​ឡី​ស័ក នៅក្នុង​មណ្ឌល​គរុកោសល្យ​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ ១៨ ខែមេសា ឆ្នាំ​២០២០​នេះ ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ​ក្រុង ស្រុក កំពុង​ពិនិត្យ​និង​តាមដាន​សុខភាព​យ៉ាង​យកចិត្តទុកដាក់​បំផុត ។​

​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា ចំពោះ​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គឺ​ត្រូវបាន​អាជ្ញាធរ​ក្រុង ស្រុក និង​ក្រុម​គ្រូ​ពេ​ទ ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គរុកោសល្យ​ខេត្ត​រួចហើយ ត្រូវបាន​ដឹកបញ្ជូន​ក្រុម​ពលករ​ទាំងនោះ ទៅ​ស្រុកកំណើត​របស់​ពួកគាត់ តែ​ត្រូវបាន​ណែនាំ​ឲ្យ​រស់នៅ​ដាច់ដោយឡែក ពី​ក្រុមគ្រួសារ ឬ​សាច់ញាតិ​ចំនួន​១៤​ថ្ងៃ​សិន ។​

​បើតាម​ការបញ្ជាក់​ពី​លោក នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ មកទល់ពេលនេះ សម្រាប់​ខេត្តតាកែវ នៅ​មិនទាន់មាន​ករណី​វិជ្ជមាន នៃ​វីរុស​កូ​វីដ​១៩ នៅឡើយ​ទេ ហើយ​ក្រុមគ្រូពេទ្យ ក៏ដូចជា​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បាននិងកំពុង​ចាប់ដៃគ្នា​យ៉ាង​សស្រោកសស្រាំ​លើ​ការចូល​រួមជាមួយ នឹង​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​បញ្ជៀ​ស​ការឆ្លង​រីក​រាលដាល ជា​សហគមន៍​នៅតាម​មូលដ្ឋាន ៕​ដោយ​៖ តាកែវ​

spot_img
×